សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចទើបណែនាំឱ្យធ្វើវិសោធនកម្មច្បាប់សោធននិវត្តន៍ ដើម្បីបង្កើនអាយុទាហានចូលនិវត្តន៍ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសគាំទ្រចំពោះគោលគំនិតនៃការរៀបចំតំបន់នេះមួយផ្នែកឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ សូមគ្រប់អង្គភាពសហការជាមួយអាជ្ញាធរដែនដី ក្រសួងទេសចរណ៍ និងក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំឱ្យលេចចេញជារូបរាងឡើង។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅឆ្នាំ២០២៦ កម្ពុជានឹងអនុវត្តន៍ច្បាប់កាតព្វកិច្ចយោធា * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថវិកាជាតិ សម្រាប់វិស័យការពារជាតិ នឹងត្រូវបង្កើនឡើងវិញ ដើម្បីពង្រឹងវិស័យការពារជាតិ។ សម្រាប់សម្តេចមហាបវរធិបតី ការពង្រឹង និងធ្វើទំនើបកម្មវិស័យការពារជាតិ មិនមែនដើម្បីគំរាម ឬឈ្លានពាននរណានោះទេ តែជាការពង្រឹងកិច្ចការពារបូរណភាពទឹកដី។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបើកច្រកព្រំដែនមិនលំបាកនោះទេ កូនសោស្ថិតលើដៃរបស់ថៃ។ សម្តេចមហាបវរធិបតី ផ្តល់លក្ខខណ្ឌ៣សម្រាប់ការបើកព្រំដែននេះរួមមាន៖ ១៖ ថៃប្រកាសបើកមុន ហើយមិនបិទជាឯកតោភាគីជាថ្មី, ២៖ បើកគ្រប់ច្រក មិនមែនបើកខ្លះ បិទខ្លះនោះទេ, ៣៖ បើកឱ្យដូចមុនថ្ងៃទី៧ ខែមិថុនា។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា ថៃ នឹងមិនចង់ទុកឱ្យបញ្ហានេះបន្តទៅដល់អ្នកជំនាន់ក្រោយទៀតនោះទេ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជំហររបស់កម្ពុជា មិនដកថយនោះឡើយចំពោះតំបន់ទាំង៤ គឺកម្ពុជានៅតែប្រើយន្តការអន្តរជាតិ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ជាថ្មីថា កម្ពុជាមិនបោះបង់ការចរចាទ្វេភាគីជាមួយប្រទេសថៃនោះឡើយ ប៉ុន្តែតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំ៣ មិនអាចដោះស្រាយតាមយន្តការទ្វេភាគីនោះឡើយ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបានបាត់បង់ទឹកដីរបស់ខ្លួនច្រើនណាស់ហើយ ដោយសារការឈ្លានពានដណ្ដើមយកពីបរទេស។ កម្ពុជាប្ដូរផ្តាច់ការពារបូរណភាពទឹកដីបច្ចុប្បន្ន ដែលបន្សល់ទុកបន្ទាប់ពីសម័យអាណានិគមនិយមឱ្យគង់វង្ស ស្ថិតស្ថេរជានិរន្តរមិនឱ្យបាត់បង់ សូម្បីតែមួយចំណែកតូចណាក្តី។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្អែកតាមរបាយការណ៍សង្ខេបរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសកម្មភាពការងារប្រកបដោយឆន្ទៈមោះមុត អង់អាចក្លាហាន ស្មារតីទទួលខុសត្រូវខ្ពស់ព្យាយាមខិតខំប្រឹងប្រែង លះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ទាំងធនធានសម្ភារ ថវិកា ប្រកាន់ខ្ជាប់ខ្ជួននូវការគោរពច្បាប់ គោរពវិន័យ ក្រមសីលធម៌ និង វិជ្ជាជីវៈ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រារព្ធខួបលើកទី៣២ នៃការបង្កើតកងរាជអាវុធហត្ថនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ចារឹក និងចងចាំនូវគុណូបការៈការតស៊ូ ពលិកម្ម និងសមិទ្ធផលដ៏ត្រចះត្រចង់ របស់កងរាជអាវុធហត្ថដែលជាកម្លាំងស្នូលមួយរបស់រាជរដ្ឋាភិបាលសម្រាប់ការចូលរួម ថែរក្សាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម និង ជួយសង្គ្រោះប្រជាពលរដ្ឋជាដើម។ * សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនៃមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ * Fresh AI កម្មវិធីព័ត៌មានឆ្លាតវៃដើរតួនាទីជា AI ផងនិងដូច Google អនុញ្ញាតឱ្យលោកអ្នកអាចចុចសួរនាំអ្វីៗជាភាសាខ្មែរ ពាក់ព័ន្ធព័ត៌មាន និងចំណេះដឹងផ្សេងៗយ៉ាងទូលំទូលាយ ហើយឆ្លើយតបលឿនរហ័ស ។ កម្មវិធីផ្ញើសារ CoolApp version 37 ដំណើរការកាន់ល្អប្រសើរជាងមុន និងកាត់បន្ថយ Auto download រូបភាព និងវិដេអូ មិនសូវអស់ Megabyte ច្រើនដូចមុន ! ប្រើប្រាស់ CoolApp បង្ហាញពីជាតិនិយមរបស់លោកអ្នក គាំទ្រផលិតផលនិងស្នាដៃរបស់ខ្មែរ ! * Fresh News English: TOP NEWS: Military Conscription to Become Mandatory in 2026, Says PM Hun Manet * Thailand considering offering zero tariffs on more U.S. imports, finance minister says * Cambodia marks UNESCO recognition of Khmer Rouge sites as places of 'peace and reflection' * Kim Jong Un Meets Russian Foreign Minister * Trump says US will send Patriot missiles to Ukraine * The world in brief - 14 July 2025 * Samdech Techo Hun Sen Urges World and ASEAN Leaders to Acknowledge Thaksin’s Claims and Prepare for Thaksin’s Monarchy Revelations * Fresh News Plus: CEO ក្រុមហ៊ុន Nvidia គ្រោងធ្វើសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងក្នុងសប្តាហ៍នេះ * កីឡាករលេខ១ ពិភពលោក Sinner លើកពាន Wimbledon ត្រឹមរយៈពេល ៣៥ថ្ងៃ ក្រោយបរាជ័យនៅ French Open * Chelsea ឈ្នះជើងឯក Club World Cup ជាលើកទី២ ក្រោយផ្តួល PSG ៣-០ * Panasonic ពន្យារផែនការផលិតអាគុយអគ្គិសនីនៅអាមេរិក ដោយសារការលក់រថយន្ត Tesla ធ្លាក់ចុះ * ក្រុមហ៊ុន SpaceX របស់លោក Elon Musk ត្រៀមវិនិយោគ ២ ពាន់លានដុល្លារ ក្នុងក្រុមហ៊ុន xAI * ជប៉ុនបំបែកឯតទគ្គកម្មល្បឿនអ៊ីនធឺណិត ១.០២ ពេតាប៊ីតក្នុងមួយវិនាទី