(សិង្ហបុរី)៖ របាយការណ៍ពីក្រសួងអភិវឌ្ឍសង្គម និងគ្រួសារ (MSF) ចេញផ្សាយនាថ្ងៃចន្ទ ទី៧ ខែកក្កដានេះ បានឱ្យដឹងថា ចំនួនអ្នកអាពាហ៍ពិពាហ៍នៅសិង្ហបុរី កាលពីឆ្នាំ ២០២៤ បានធ្លាក់ចុះ ៧ភាគរយបើធៀបនឹងឆ្នាំ ២០២៣។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
ការអាពាហ៍ពិពាហ៍សរុបចំនួន ២៦ ៣២៨គូ ត្រូវបានចុះក្នុងបញ្ជីឆ្នាំ ២០២៤ ធៀបនឹងការអាពាហ៍ពិពាហ៍ចំនួន ២៨ ៣១០ក្នុងឆ្នាំ ២០២៣។ តាមទិន្នន័យពីនាយកដ្ឋានស្ថិតិនៃ MSF ការចុះសំបុត្រអាពាហ៍ពិពាហ៍ សម្រាប់មនុស្សគ្រប់វ័យស្ទើរតែទាំងអស់ ក្នុងឆ្នាំ ២០២៤ ក៏បានធ្លាក់ចុះផងដែរនៅឆ្នាំ ២០២៤ សម្រាប់កូនកំលោះ និងកូនក្រមុំដែលមានអាយុពី ២៥ទៅ ៣៤ឆ្នាំ។
រយៈពេល ១០ឆ្នាំចុងក្រោយ ចំនួនអ្នកលែងលះគ្នាបានកើនឡើងពី ៤២.៦ភាគរយក្នុងឆ្នាំ ២០១៤ ដល់ ៤៤.៤ភាគរយក្នុងឆ្នាំ ២០២៤សម្រាប់បុរស និងពី ៣៨.៤ភាគរយដល់ ៤០.៩ភាគរយសម្រាប់ស្ត្រី ក្នុងរយៈពេលដូចគ្នា។ គូស្វាមីភរិយា ដែលបានរៀបការចន្លោះពី ៥ទៅ ៩ឆ្នាំ មានចំណែកធំបំផុតដែលស្មើនឹង ២៩ភាគរយ នៃការលែងលះនៅឆ្នាំ ២០២៤៕