(ភ្នំពេញ)៖ លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុអាស៊ី ដែលហៅកាត់ថា AVI បានមើលឃើញថា ស្ថានភាពនយោបាយរបស់ថៃមិនមានភាពច្បាស់លាស់ និងមិនមានសុច្ចរិតភាព ខណៈដែលអំណាចនយោបាយ មានការបែងចែកជាច្រើនចំណែក នាំឱ្យនាយករដ្ឋមន្រ្តីមិនអាចគ្រប់គ្រងអំណាចបាន។ ករណីនេះធ្វើឱ្យពិបាកក្នុងការដោះស្រាយភាពតានតឹងនៅតំបន់ព្រំដែនជាមួយប្រទេសកម្ពុជា យ៉ាងខ្លាំង។ លោកបណ្ឌិត បានលើកឡើងបែបនេះ នៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk នៅថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

នៅក្នុងជាអ្នកស្រាវជ្រាវ លោកបណ្ឌិត បានបញ្ជាក់ថា អាស៊ានមិនគួរមានរដ្ឋណាមួយធ្វើខ្លួនជារដ្ឋគំរាមកំហែងដល់រដ្ឋដទៃនៅក្នុងតំបន់នោះទេ ហើយការដែលយកលេសនយោបាយជាតិនិយម មកបំពានលើរដ្ឋដទៃ តួយ៉ាងជាមួយប្រទេសកម្ពុជានេះ គឺជាការបំពាន និងរំលោភទៅលើដែនអធិបតេយ្យភាព និងច្បាប់អន្តរជាតិយ៉ាងគឃ្លើន ដូច្នេះមេដឹកនាំនយោបាយថៃ គួរតែព្រឈមនឹងតុលាការឧក្រឹដ្ឋកម្មអន្តរជាតិ ដើម្បីជាមេរៀនឱ្យគេដឹងពីទោសនៃការរំលោភបំពានអធិបតេយ្យភាពរបស់ប្រទេសដទៃ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖