(កំពង់ឆ្នាំង)៖ លោក ហឹង ចូច អនុប្រធានមន្ទីរព័ត៌មាន និងជាប្រធានក្រុមការងារព័ត៌មាន និងសាធារណមតិខេត្តកំពង់ឆ្នាំង បានជំរុញឲ្យមន្ត្រីត្រូវសកម្មបន្ថែមទៀតក្នុងការផ្សព្វផ្សាយបញ្ជ្រាបអំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ។

អនុប្រធានមន្ទីរ បានធ្វើការជំរុញដល់មន្ត្រីបែបនេះ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារព័ត៌មាន និងសាធារណមតិ ដែលបានអនុវត្តនាពេលកន្លងមក និងដាក់ចេញនូវផែនការសម្រាប់អនុវត្តបន្តទៀត នាព្រឹកថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៥ ។

លោក ហឹង ចូច បានបញ្ជាក់ថា មន្ត្រីទទួលបន្ទុកព័ត៌មាន និងសាធារណមតិ ត្រូវសកម្មក្នុងការតាមដាន កំណត់ព័ត៌មានក្លែងក្លាយ និងដាក់ចេញនូវវិធានការឆ្លើតតប បន្សាបឲ្យបានទាន់ពេលវេលា ដោយមិនឲ្យព័ត៌មានក្លែងក្លាយ ទាំងនោះ នៅបន្តចរាចរ ក្នុងសាធាតណមតិឡើយ ដើម្បីធានាសុវត្តិភាពព័ត៌មានសម្រាប់ប្រជា ពលរដ្ឋ។ជាមួយគ្នានេះមន្ត្រព័ត៌មានត្រូវពង្រឹងការផលិតព័ត៌មាន និងបង្កើតមាតិការល្អៗឲ្យមានខ្លឹមសារកាន់តែស ម្បូរបែបទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកលេងកំសាន្ត នៅតាមតំបន់ទេសចរណ៍នានាក្នុងខេត្ត ដើម្បីគាំទ្រដល់គោ លនយោបាយ លើកកម្ពស់វិស័យទេសចរណ៍ និងលើក កម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

សូមបញ្ជាក់ថា ក្រុមការងារព័ត៌មាន និងសាធារណមតិខេត្តកំពង់ឆ្នាំង មានសមាសភាពចំនួន៥រូបកំពុងអនុវត្តយ៉ាងសកម្ម លើការងារព័ត៌មាន និងសាធារណមតិ សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទទួលបាននូវព័ត៌មានពិត មានប្រភពច្បាស់លាស់ឆ្លើយតបនិងបន្សាបព័ត៌មានក្លែងក្លាយ បង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល៕