សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើឱ្យព្រំដែនត្រឡប់ទៅរកសភាពដើមវិញ គឺងាយស្រួលណាស់ ដំបូងគឺបើកច្រក បន្ទាប់មកនិយាយរឿងដកទ័ព។ សម្តេចបានថ្លែងថា ការដោះស្រាយព្រំដែន កូនសោដោះស្រាយបញ្ហា ស្ថិតនៅលើដៃរបស់ថៃ។ * សម្តេចមាហបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មុននឹងមកចរចាជាមួយកម្ពុជា ថៃគួរតែឯកភាពផ្ទៃក្នុងជាមុនសិន, ភាគីណាក៏បានក្នុងការមកជជែករឿងបើកច្រកព្រំដែនជាមួយកម្ពុជា កម្ពុជា ចាប់តែអនុវត្តន៍នោះទេ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំកងកម្លាំង និងសព្វាវុធរបស់កម្ពុជា គឺមានលទ្ធភាពគ្រប់គ្រាន់ក្នុងកិច្ចការពារទឹកដី និងអធិបតេយ្យជាតិ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សព្វាវុធរបស់កម្ពុជារៀបចំរបៀបដាក់ទុនតិច តែចំណេញច្រើន។ មិនមានរថក្រោះ មិនមានយន្តហោះ តែមានកាំភ្លើងសម្រាប់បាញ់រថក្រោះ និងយន្តហោះ។ សព្វាវុធរបស់កម្ពុជា រៀបចំដើម្បីការពារបូរណភាពទឹកដី មិនមែនប្រើសម្រាប់ឈ្លានពានគេនោះទេ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រំដែនរបស់កម្ពុជា ដែលបិទ គឺបិទជាអចិន្ត្រៃយ៍តែម្តង បើចង់បើកវិញ គឺត្រូវតែបើកទាំងអស់ព្រមគ្នា។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមានភាពទន់ភ្លន់ តែក៏ត្រូវឆ្លើយតបដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កម្ពុជា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិធីឆ្លើយតបរបស់កម្ពុជា គឺប្រៀបដូចជាពស់ មិនមាត់ច្រើនទេ តែមកមិនស្រួលចឹកសម្លាប់តែម្តងទៅ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វាមិនដែលកើតរឿងនៅមុំ៣ បែរជាដើរបិទព្រំដែន ក្រោមហេតុផលការពារសន្តិសុខនោះទេ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចលនាជាតិនិយមរបស់ថៃ បានរាលដាលបង្កើតជាជម្លោះនាពេលនេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា ព្យាយាមអត់ធ្មត់ណាស់ជាមួយនឹងភាពគឃ្លើនរបស់ថៃ ព្រោះមិនចង់ឃើញបញ្ហារវាងប្រទេសទាំងពីរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចលនាជាតិនិយមរបស់កម្ពុជានាពេលនេះ កើតឡើងព្រោះតែទង្វើរបស់ថៃ ដែលព្យាយាមអុជអាលពីមួយរឿងទៅមួយរឿង។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្មារតីស្រឡាញ់ជាតិ ស្នេហាជាតិ និងជាតិនិយមរបស់ខ្មែរនាពេលនេះ គឺខ្ពស់ណាស់។ ចលនាជាតិនិយមរបស់ខ្មែរនាពេលនេះ ក៏ព្រោះតែភាគីថៃ។ ថៃ បានព្យាយាមប្រើចលនាជាតិនិយមបង្កើតជម្លោះជាមួយកម្ពុជា ប្រើចលនាសេដ្ឋកិច្ចដាក់គំនាបលើកម្ពុជា និងប្រើកម្លាំងយោធាឈ្លានពានកម្ពុជា។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរចំពោះកម្លាំងសាមគ្គី និងការរួបរួមគ្នាជាធ្លុងរបស់ប្រជាពលរដ្ឋខ្មែរ បើទោះបីមានការព្យាយាមបំបែកបំបាក់ពីក្រុមប្រឆាំង។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្តែងការហួសចិត្តចំពោះក្រុមប្រឆាំងនៅក្រៅប្រទេស គ្រាកម្ពុជា កំពុងរួមគ្នាប្រឆាំងការឈ្លានពានរបស់ថៃ ពួកគេបែរជាធ្វើចលនាផ្សេងៗបំបែកសាមគ្គីជាតិ បូករួមទាំងការបំភ្លៃរឿងកោះឫស្សីត្រូវបានគេទន្ទ្រាន។ * ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក នៅសណ្ឋាគារសុខាសៀមរាប នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ * បណ្តាញទំនាក់ទំនងរបស់ខ្មែរ CoolApp កើនឡើងកើន៥០ម៉ឺននាក់ ក្រោយដាក់ដំណើរការរយៈពេល១ឆ្នាំ, ប្រើប្រាស់ CoolApp បង្ហាញពីជាតិនិយមរបស់ខ្មែរ * Fresh News English: NATO agrees to higher defence spending goal, Spain says it is opting out * Ukraine asks allies to allocate 0.25% of GDP to boost its weapon production * The world in brief - 23 June 2025 * BREAKING: Cambodia to Suspend All Fuel and Gas Imports from Thailand from Midnight * BREAKING: PM Hun Manet Orders Permanent Closure of Two Border Crossings in Udor Meanchey Province in Response to Thai Military Action * Fresh News Plus: យល់ដឹងផ្នែកច្បាប់៖ ការព្យួរ ឬការដកហូតសិទ្ធិអំណាចនៃការគ្រប់គ្រងទ្រព្យសម្បត្តិរបស់កូន ពីអ្នកមានអំណាចមេបា * លោកបណ្ឌិត ថោង ខុន ជំរុញមនុស្សគ្រប់វ័យលេងកីឡា ខណៈ WHO បង្ហាញក្ដីបារម្ភខ្លាំង អំពីបញ្ហាអសកម្មជាសកលនៃការធ្វើលំហាត់ប្រាណ