(ភ្នំពេញ)៖ លោក ឌួង ឆាយ អគ្គនាយកក្រុមហ៊ុន ដោនថោន បាននាំយកអំណោយផ្ទាល់ខ្លួន និងពីសប្បុរសជននានា ទៅជូនដល់កងទ័ពកម្ពុជាជួរមុខនៅព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥។
អំណោយរបស់លោក ដួង ឆាយ និងសប្បុរសជននានា ត្រូវបាននាំទៅជូនឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរងបញ្ជាការដ្ឋានកងអង្គរក្ស តំណាងនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស។
អំណោយទាំងនោះរួមមានកង់ឡាន ៣៥០គ្រាប់សម្រាប់ធ្វើទីលានដ្ឋានការពារព្រំដែនយើង និងមីជាតិចំនួន ១,០០០កេះ ព្រមជាមួយទឹកសុទ្ធកម្ពុជាចំនួន ១,០០០កេះ រួមជាមួយថវិកា ២,០០០,០០០៛ សំរាប់បងៗកងកម្លាំងប្រចាំការនៅបញ្ជាការដ្ឋានកងអង្គរក្សដើម្បីបញ្ជូនៅលើកទឹកចិត្តកទ័ពយើងនៅសមរភូមិជួរមុខ។
នៅក្នុងសារដែលលោក ឌួយ ឆាយ បានសរសេរលើបណ្ដាយសង្គមបានបញ្ជាក់ថា៖ «កាលពីសង្គ្រាមជាមួយសៀម ទសវត្សរ៍មុន ឆ្នាំ២០១១ ឪពុក និងម្តាយខ្ញុំបាទបានបរិច្ចាគថវិកា ១០៦,០០០$ ដើម្បីចូលរួមជួយពង្រឹងវិស័យការពារជាតិយើង។ ក្នុងនាមខ្ញុំបាទជាអ្នកបន្តវេនសូមចូលរួមជាបរិក្ខារសំភារៈ និងគ្រឿងបរិភោគចំនួន ១០០,០០០,០០០៛ ជាមួយសម្តេចពុកអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា, សម្ដេចម៉ែមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភាជាតិ និងជាមួយសម្តេចបងមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តីដែលពោរពេញដោយឆន្ទះ និងមានសម្ថភាពខ្ពស់។
ឆ្លៀតក្នុងឱកាសនេះខ្ញុំបាទសូមរៃអង្គាសជាថវិកា ឬជាគ្រឿងបរិភោគ ពីពូមីងបងប្អូនទាំងអស់គ្នាសំរាប់ជួយដល់កងទ័ពកម្ពុជាជួរមុខយើងនៅព្រំដែនដែលមានបញ្ហាជាមួយថៃ។ ពូមីងបងប្អូនអាចចូលរួមចំណែកតាមរយៈខ្ញុំបាទ និងអាចទៅកាន់ខេត្តព្រះវិហារជាមួយខ្ញុំដោយផ្ទាល់ក៏បានណាបាទ។ រីចំណែកឯពូមីងបងប្អូនដែលបានចូលរួមរួចហើយកន្លងមកក៏អាចចូលរួមបន្ថែមទៀតបានដែរណាបាទ។ សូមអរគុណទុកជាមុន។ សូមទទួលការស្រលាញ់រាប់អានពីខ្ញុំបាទ។
ហើយឈ្មោះសប្បុរសជនខ្ញុំបាទនឹងបង្ហោះក្នុងផេករបស់ខ្ញុំជារៀងរាល់ថ្ងៃម្តងណាហើយខ្ញុំនឹងស្នើទៅរាជរដ្ឋាភិបាលដើម្បីចេញលិខិតថ្លែងអំណរគុណជូនដល់ពូមីងបងប្អូនទាំងអស់គ្នាដែលបានសាមគ្គីគ្នាក្នុងស្ថានភាពគ្រាដ៏លំបាកណាស់។ ខ្ញុំបាទយល់ដឹងថាស្ថានភាពសេដ្ឋកិច្ចសព្វថ្ងៃនេះពិតជាលំបាកណាស់បូករួមទាំងខ្ញុំដែរ។ ប៉ុន្តែដើម្បីបុព្វហេតុជាតិមាតុភូមិដែនដីសុវណ្ណាភូមិរបស់យើង និងកូនចៅជំនាន់ក្រោយរបស់យើងទាំងអស់គ្នា។ ខ្មែរសាមគ្គីខ្មែរខ្លាំង ស្មារតីជាតិនិយម ប្តេជ្ញាការពារបូរណភាពទឹកដី ជាតិស្លាប់គឺយើងស្លាប់ដូចគ្នា ជាតិរស់គឺយើងរុងរឿងថ្កើងថ្កានទាំងអស់គ្នា។ ស៊ូស្លាប់ខ្លួន កុំអោយស្លាប់ជាតិ ស្លាប់ខ្លួននៅទៀត ស្លាប់ជាតិសាបសូន្យ ពូជខ្មែរពូជ អ្នកចម្បាំង ស្នេហាជាតិ»។
ខាងក្រោមនេះគឺជា គណនីធនាគារ និងបញ្ជីឈ្មោះ សប្បុរសជននានា ដែលបានចូលរួមបរិច្ចាគប្រាក់តាមរយះលោក ឌួង ឆាយ៖
- គណនីធនាគារប្រាក់ដុល្លារ $ ABA 888 222 226 Duong Chay
- https://pay.ababank.com/tUXfKkxwm55Z8TE68
- គណនីធនាគារប្រាក់រៀល ៛ ABA 003 513 361 Duong Chay
- https://pay.ababank.com/aXQm3qHdso94tGz2A
- ☎️ 095 566 888 សំរាប់ព័ត៌មានបន្ថែម
- ទីតាំងទទួលសំភារៈនៅក្រុមហ៊ុន DOWNTOWN RESIDENCE បុរី ដោនថោន http://bit.ly/4gQo8Q5
- លោកអគ្គនាយក ឌួង ឆាយ ដោនថោនគ្រុប និងភរិយា ហ៊ មុីលី 100,000,000៛ ជាសំភារៈ និងគ្រឿងបរិភោគ
-លោកឧកញ៉ា ជិន សំណាង និងលោកជំទាវម្ចាស់ហាងពេជ្រ CSNJ CO., LTD. 6,000,000៛
-លោក 郜塔拉 Gao Tala និងលោកស្រី ផល សូនីតា 10,000,000៛
-លោកអធិការរងស្រុកបាទី ស្រូយ ហ៊ង និងលោកស្រី គ្រី សុវណ្ណារី 1,000,000៛
-លោក លួន ថៃហួត និងលោកស្រី ឌួង ល័ក្ខស្មី 1,000,000៛
-លោក ឌួង គីមឡុង និង ដេត ម៉ារីណា 1,000,000៛
-លោកឧកញ៉ា អ៊ុច សោភ័ណ្ឌ និងលោកជំទាវ 1,000,000៛
-លោកឡុង និរន 1,000,000៛
-បងប្រុស ខុង មង្គល និងក្រុមគ្រួសារនៅប្រទេសស្វីស 1,000,000៛
-ក្រុមការងារបុរីដោនថោន និងក្រុមការងារស្ថានីយ៍ប្រេងដោនថោន 1,000,000៛
-CHAO CHI VUY 200,000៛
-Et Saphech 50,000៛
-សួន សុផល 100,000៛
-HENG CHANTHOEUN 4.90$
-Ros Sery 100,000៛
-SE PHEARUM 27,000៛
-KIM LONG 105,000៛
-TAING SUNLY 50,000៛
-SIEN MAO 10$
-HEAT SEUPOUNG 1000$
-YANG MENG HAN 200$
-CHEAM SOKKY 20$
-ROS MONIREACH AND EANG 5$
-CHUON CHAILONG 5$