សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រំដែនកម្ពុជា-ថៃ ប្រវែង ៨០០គីឡូម៉ែត្រ បានរកឃើញបង្គោលព្រំដែន ៧៣បង្គោល ហើយក្នុងនោះ ៤០បង្គោល បានព្រមព្រៀងគ្នារួចហើយ។ ព្រោះមានកន្លែងឯកភាពគ្នារួចនេះហើយ ទើបកម្ពុជា បន្តប្រើយន្តការទ្វេភាគី។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បច្ចុប្បន្នកម្ពុជា និងថៃ បានជជែកគ្នាតែលើព្រំដែនគោក ដោយឡែកព្រំដែនទឹកមិនទាន់មានការជជែកគ្នានៅឡើយទេ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កងទ័ពថៃ កាយលេណដ្ឋាន និងចល័តកាំភ្លើងធំរាល់ថ្ងៃ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់កងទ័ពទាំងអស់ ដែលបានឈរជើងការពារទឹកដីយ៉ាងអង់អាចក្លាហាន។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់អ្នកនយោបាយប្រឆាំងទុកឱ្យរាជរដ្ឋាភិបាលធ្វើការ ដើម្បីការពារបូរណភាពទឹកដី។ រាជរដ្ឋាភិបាល ចង់ដោះស្រាយបញ្ហា ដោយមិនបង្ហូរឈាមលើសមរភូមិ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អ្នកនយោបាយប្រឆាំងរបស់ខ្មែរ ពិតជាយ៉ាប់ណាស់ ពេលជាតិមានបញ្ហាជាមួយប្រទេសជិតខាងហើយ នៅឆ្លៀតកេងចំណេញផ្នែកនយោបាយទៀត។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ពាក្យប្តឹងទៅ ICJ ចំថ្ងៃទី១៥ ខែមិថុនា ជារឿងចៃដន្យ តែក៏ជាប្រផ្នូលល្អ ព្រោះជាថ្ងៃដែលកម្ពុជាឈ្នះក្តីថៃ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កុំឱ្យបន្តវែងឆ្ងាយទៀតលើរឿងព្រំដែន សូមឡើងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា អត់ដកថយទេក្នុងការប្រើយន្តការ ICJ ដោះស្រាយបញ្ហាព្រំដែនជាមួយថៃ។ ត្រឹមពីរសប្តាហ៍ ក្រោយការសម្រេចចិត្ត កម្ពុជា បានដាក់បណ្តឹងដល់ ICJ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រទេសខ្លះមានជម្រកល្បែងអនឡាញដែរសោះ តែព្យាយាមលាក់បាំង ហើយចោទតែកម្ពុជា។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិវាទព្រំដែនជាមួយថៃ កម្ពុជា បានអត់ធ្មត់ណាស់ ព្រោះមិនចង់មានរឿង។ ប៉ុន្តែមេទ័ពថៃ អ្នកនយោបាយថៃ និយាយជាប់ហូរហែ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា មិនលក់ដី លក់ប្រាសាទនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល មិនលោតច្រើនទេ ហើយមិនប្រាកដថាលោត ដោះស្រាយបញ្ហាបាននោះទេ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋមានជំនឿចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយវិវាទព្រំដែនជាមួយថៃនាពេលនេះ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើរាជរដ្ឋាភិបាលកម្ពុជា មិនជម្នះធ្វើវារីអគ្គិសនី ហើយផ្តេកផ្តួលតាមការបន្ទច់បង្អាក់ពីក្រុមមនុស្ស ជ្រកក្រោមស្លាកបរិស្ថានដូចជា «អាឡិច» ជាដើមនោះ កម្ពុជា មិនអាចមានម្ចាស់ការលើការផ្គត់ផ្គង់ថាមពលអគ្គិសនីនោះឡើយ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ម្ចាស់ការរបស់កម្ពុជាលើការផ្គត់ផ្គង់អគ្គិសនី និងអ៉ិនធើណេត នាំឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រឹងប្រែងរបស់កម្ពុជា ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ ធ្វើឱ្យកម្ពុជាមានម្ចាស់ការដោយខ្លួន ដូចជាពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាពិសេសម្ចាស់ការផ្គត់ផ្គង់ថាមពលអគ្គិសនី និងអីុនធើណែតនាក្នុងពេលមានវិវាទព្រំដែនជាមួយប្រទេសថៃ។ * Fresh AI កម្មវិធីព័ត៌មានឆ្លាតវៃ លើកដំបូងនៅកម្ពុជា, អាចវាយសួរនាំ «ព័ត៌មានទូទៅ និងចំណេះដឹងយ៉ាងទូលំទូលាយ» ឆ្លើយតបយ៉ាងលឿនរហ័ស ដោយសង្ខេបព័ត៌មាន និងលីងព័ត៌មានពាក់ព័ន្ធជាច្រើន ! Fresh AI ប្រើលើទូរស័ព្ទ Mobile App (iPhone & Samsung) និងគេហទំព័រ ! * Fresh News English: Thai Military Restricts Cross-border Movement at Poipet, Blocks Daily Workers * US and UK announce a trade deal, but steel imports unresolved * Cambodian Broadcasting Service Refutes Report on Neak Oknha Kith Meng’s Alleged Funding of ICJ Case * G7 expresses support for Israel, calls Iran source of instability * Cambodian Customs Confirms Suspension of Thai Fruit and Vegetable Imports; Other Trade Unaffected * TOP NEWS: Cambodia Reports 1 New COVID19 Case, 2 Recovered, 0 Died * BREAKING: Cambodia Halts Thai Vegetable and Fruit Imports after 24-hour Ultimatum Expires * US State Department approves possible sale to Australia of fighter jet spare parts * Fresh News Plus: OpenAI ទទួលបានកិច្ចសន្យា ២០០ លានដុល្លារ ពីក្រសួងការពារជាតិអាមេរិក សម្រាប់បេសកកម្មយោធា * អ្នកវិទ្យាសាស្ត្រវ័យក្មេងដ៏ឆ្នើមបំផុត វ័យ ១៤ឆ្នាំ បានបង្កើតឧបករណ៍ AI ដើម្បីស្វែងរកសំណល់ថ្នាំបាញ់សត្វល្អិតលើបន្លែផ្លែឈើ * ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Big Tech បង្កើនការវិនិយោគ AI យ៉ាងគំហុកសរុបជាង ៣២០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៥ * ចំណេះដឹងទូទៅ៖ ឈ្វេងយល់ពីលក្ខណៈពិសេសរថយន្ត Hongqi L5 ដែលលោក Xi Jingping យកធ្វើជាយានជំនិះផ្លូវការ * Amazon ត្រៀមបោះទុន ១៣ ពាន់លានដុល្លារ លើហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលទិន្នន័យនៅអូស្ត្រាលី ដើម្បីពង្រឹងសមត្ថភាព AI