(ភ្នំពេញ)៖ ការចុះបញ្ជិកាជី និងថ្នាំកសិកម្ម គឺជាលក្ខណ្ឌតម្រូវសម្រាប់ក្រុមហ៊ុនទាំងអស់ដែលធ្វើពាណិជ្ជកម្ម ដើម្បីធានាគុណភាព និងប្រសិទ្ធភាពផលិតផលជី និងថ្នាំកសិកម្មផង និងដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាកសិករផង។
រាល់ផលិតផលជី និងថ្នាំកសិកម្មទាំងអស់ សុទ្ធតែឆ្លងកាត់ការពិនិត្យក្នុងមន្ទីរពិសោធន៍របស់ក្រសួងកសិកម្ម ដើម្បីពិនិត្យផ្ទៀងផ្ទាត់គុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព មុននឹងអនុញ្ញាតឱ្យក្រមហ៊ុននាំចូលយកមកចែកចាយ ដល់ដេប៉ូនៅតាមខេត្ត ស្រុក និងឃុំនៅទូទាំងប្រទេស និងលក់ជូនដល់ប្រជាកសិករ។
ជាងនេះទៀត ក្រសួងមានយន្តការតាមដានគុណភាពជី និងថ្នាំកសិកម្ម ដោយចាត់មន្ត្រីចុះយកសំណាកនៅតាមឃ្លាំងស្តុក និងដេប៉ូចែកចាយជារឿយៗ ដេីម្បីពិនិត្យគុណភាព និងធានាថា ផលិតផលទាំងនោះមានគុណភាពល្អ និងទុកដាក់បានត្រឹមត្រូវ។
កាន់តែសំខាន់ជាងនេះទៀត ក្រសួងបានសម្រួលនីតិវិធី និងកាត់បន្ថយពេលវេលាក្នុងការចុះបញ្ជិកាជី និងថ្នាំកសិកម្ម ដើម្បីបង្កលក្ខណៈឱ្យក្រុមហ៊ុនអាចនាំចូលបានលឿន និងផ្គត់ផ្គង់ចែកចាយបានទាន់ពេល វេលាជូនដល់ប្រជាកសិករ។
សូមស្តាប់ចំណាប់អារម្មណ៍របស់លោក សូ រិទ្ធឆាដា តំណាងក្រុមហ៊ុន ជីង ប៉ាង ដែលលើកឡើងពីនីតិវិធីចុះបញ្ជិកាជី និងថ្នាំកសិកម្មនៅក្រសួងកសិកម្ម៕