(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃ ចាប់ពីព្រឹកថ្ងៃទី០៤ ដល់ល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ លោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រីវៀតណាម។ នៅក្នុងពេលបំពេញទស្សនកិច្ចនេះ កិច្ចព្រមព្រៀងជាច្រើនរបស់កម្ពុជា-វៀតណាម ត្រូវបានចុះហត្ថលេខាជាបន្តបន្ទាប់ ដោយក្នុងនោះក៏មានកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងការទទួលស្គាល់ការបោះបង្គោលព្រំដែនប្រទេសទាំងពីរផងដែរ។

អំឡុងពេល សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម អង្គភាពព័ត៌មាន Fresh News បានផ្សព្វផ្សាយព័ត៌មានសរុបចំនួន២១អត្ថបទ ដែលរួមមានដូចខាងក្រោម៖

១៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចាកចេញពីកម្ពជាហើយ ដើម្បីបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម រយៈពេល២ថ្ងៃ

២៖ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល បានអញ្ជើញទៅដល់ទីក្រុងហាណូយ ប្រកបដោយសុវត្ថិភាព

៣៖ នាយករដ្ឋមន្ត្រីវៀតណាម ទទួលបដិសណ្ឋារកិច្ចវត្តមានសម្តេចតេជោ ហ៊ុន សែន យ៉ាងអធិកអធម

៤៖ កម្ពុជា-វៀតណាម ចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង និងអនុស្សារណៈសំខាន់ៗចំនួន៧ទៀត ក្នុងដំណើរទស្សនកិច្ចសម្តេចតេជោ នៅវៀតណាម

៥៖ មេដឹកនាំកម្ពុជា-វៀតណាម ប្តេជ្ញាកសាងទំនាក់ទំនងឱ្យកាន់តែខ្លាំង ស៊ីជម្រៅ និងពង្រីកទំហំពាណិជ្ជកម្មបន្ថែម

៦៖ នាយករដ្ឋមន្ត្រីកម្ពុជា៖ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម នឹងកើនដល់ជាង៥ពាន់លានដុល្លារនៅឆ្នាំនេះ ខណៈគម្រោងវិនិយោគវៀតណាម ៨៤ត្រូវបានអនុម័ត សរុបទុន២.៥ពាន់លានដុល្លារ

៧៖ កម្ពុជា-វៀតណាម គាំទ្រទីម័រលេស ឱ្យចូលជាសមាជិកអាស៊ាន

៨៖ សម្តេចតេជោ ហ៊ុន សែន៖ ៧ខែ ឆ្នាំ២០១៩ ភ្ញៀវទេសចរវៀតណាម មកទស្សនាកម្ពុជា ជាង៤៧ម៉ឺននាក់

៩៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសគាំទ្រឲ្យបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-វៀតណាម តាមព្រំដែន ជាពិសេសអតីតតំបន់តស៊ូ

១០៖ នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសរៀបចំពិធីសំណេះសំណាលជាមួយ វិនិយោគិនវៀតណាម នៅកម្ពុជារៀងរាល់ឆ្នាំ

១១៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ យុទ្ធជនពលី និងលោក ហូ ជីមិញ

១២៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់ប្រធានរដ្ឋវៀតណាមថា នឹងប្រឹងប្រែងបញ្ចប់ការបោះបង្គោលព្រំសីមា ក្នុងពេលធ្វើជានាយករដ្ឋមន្ត្រី

១៣៖ សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ស្តីពីបញ្ហាព្រំដែន រវាងប្រទេសកម្ពុជា-វៀតណាម

១៤៖ នាយករដ្ឋមន្រ្តីកម្ពុជា-វៀតណាម ចុះហត្ថលេខាជាប្រវត្តិសាស្ត្រទទួលស្គាល់បង្គោលព្រំដែននៃប្រទេសពីរចំនួន ៨៤%

១៥៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អាជ្ញាធរ និងពលរដ្ឋកម្ពុជា-វៀតណាម ថែរក្សាបង្គោលព្រំដែន និងប្រែក្លាយព្រំដែន ទៅជាតំបន់សន្តិភាព និងអភិវឌ្ឍជានិច្ចនិរន្តន៍

១៦៖ សម្តេចតេជោ ហ៊ុន សែន មានមោទនភាពចំពោះលទ្ធផល នៃការបោះបង្គោលព្រំដែនជាមួយវៀតណាម

១៧៖ សម្តេចតេជោ ហ៊ុន សែន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

១៨៖ សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងវៀតណាម ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសវៀតណាម

១៩៖ កម្ពុជា-វៀតណាម៖ ភាពតានតឹងនៅសមុទ្រចិនខាងត្បូង ត្រូវតែដោះស្រាយឲ្យបានឆាប់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ

២០៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបំពេញទស្សនកិច្ច២ថ្ងៃនៅវៀតណាម

២១៖ ព័ត៌មានលម្អិត ជុំវិញដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ទីក្រុងហាណូយរយៈពេល២ថ្ងៃ