(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យក្រុមហ៊ុនកាយយកដីដែលចាក់បំពេញឆ្នេរព្រែកត្រែងចេញវិញ ដើម្បីរក្សាឆ្នេរធម្មជាតិដូចដើម (ចុចអាន)

២៖ សម្ដេចតេជោ ហ៊ុន សែន ចាត់តាំងលោក អូន ព័ន្ធមុនីរ័ត្ន ជាប្រធានក្រុមការងារ​ចុះជួយខេត្តកណ្ដាល ជំនួសសម្ដេច (ចុចអាន)

៣៖ សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលអាណត្តិថ្មី នឹងខិតខំប្រឹងប្រែងទ្វេដង ដើម្បីផ្ដល់សេវាសាធារណៈជូនពលរដ្ឋ​​ឲ្យកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាពខ្លាំងជាងមុន (ចុចអាន)

៤៖ លោក ឈាង វុន៖ ការបាត់បង់ទីផ្សារអង្កររបស់អ៉ីតាលីនៅអឺរ៉ុប ជាហេតុនាំឲ្យមានការពិភាក្សារឿងដកការអនុគ្រោះពន្ធទំនិញកម្ពុជា (ចុចអាន)

៥៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ការគំរាមធ្វើបាតុកម្មរបស់លោក រ៉ុង ឈុន និងបក្ខពួក ដើម្បីដាក់គំនាបលើរាជរដ្ឋាភិបាល គឺជាការរំលោភច្បាប់ (ចុចអាន)

៦៖ លោក សួន​ សេរីរដ្ឋា ហៅវិទ្យុអាស៊ីសេរីថាកំសាក និងគ្មានវិជ្ជាជីវៈ មិនហ៊ានផ្សាយលទ្ធផលនៃការស្ទង់មតិរបស់ខ្លួន និងកាត់សម្លេងខ្លឹមសារនៃកិច្ចសម្ភាសន៍ជាមួយលោក (ចុចអាន)

៧៖ អនុប្រធានគណបក្សអំណាចខ្មែរ ស្នើក្រសួងមហាផ្ទៃធ្វើកោសល្យវិច្ច័យលើ លិខិតលាលែងពីបក្សរបស់លោក ដែលរៀបចំដោយ លោក សួង សុភ័ណ្ឌ (ចុចអាន)

៨៖ សមាជិកគណៈអចិន្រ្តៃយ៍គណបក្សអំណាចខ្មែរ ស្នើក្រសួងមហាផ្ទៃ និរាករណ៍ ឯកសារ លិខិតស្នាម ក្លែងក្លាយរបស់លោក សួង សុភ័ណ្ឌ និងបក្ខពួក (ចុចអាន)

៩៖ អ្នកនាំពាក្យ៖ សាលាឧទ្ធរណ៍សម្រេចចំណាយសំណុំរឿងព្រហ្មទណ្ឌរបស់លោក កឹម សុខា ចេញពីបញ្ជីក្តី មិនមែនជាការលុបសំណុំរឿងទេ (ចុចអាន)

១០៖ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ៖ និយោជកហ៊ានដំឡើងដល់១៧៦ដុល្លារ ឯសហជីពចុះមក១៨៩ដុល្លារ តែការសម្រេចអាចនឹងចេញ នៅថ្ងៃទី០៤ ខែតុលា (ចុចអាន)

១១៖ ក្រសួងព័ត៌មាន ហាមមិនឲ្យផ្សាយបទចម្រៀង «សល់តែចិត្តស្មោះ» របស់ផលិតកម្មខ្មែរអមតៈ ព្រោះធ្វើឲ្យប៉ះពាល់ខ្លាំង ដល់តម្លៃស្ត្រីបម្រើការងារតាមផ្ទះ (ចុចអាន)

១២៖ ត្រឹមឆ្នាំ២០១៧ ប្រព័ន្ធធារាសាស្ត្រនៅកម្ពុជា មាន២.៤៨៣ប្រព័ន្ធ ផ្តល់សក្តានុពលទឹកសម្រាប់ស្រោចស្រពលើផ្ទៃដី បង្កបង្កើនផលជិត២លានហិកតា នៅទូទាំងប្រទេស (ចុចអាន)

១៣៖ កម្ពុជាតាំងបង្ហាញផលិតផលជាតិ នៅឯពិព័រណ៍ចិន-អាស៊ាន (ចុចអាន)

១៤៖ ជំងឺ «ម៉ូសាអ៊ិក» កំពុងគំរាមកំហែងលើដំណាំដំឡូងមី, រដ្ឋមន្ត្រីកសិកម្ម ជំរុញឲ្យមានវិធានទប់ស្កាត់ការរាលឆ្លងជំងឺនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ (ចុចអាន)

១៥៖ ទូក «ង» វែងជាងគេលើពិភពលោករបស់កម្ពុជា ត្រូវបានផលិតរួចហើយ និងត្រៀមដាក់ជូនក្រុមការងារ ​ឯកទគ្គកម្មពិភពលោក Guinness World Records ពិនិត្យ និងវាយតម្លៃនៅខែវិច្ឆិកា (ចុចអាន)

១៦៖ អាជ្ញាធរអនុញ្ញាតឲ្យរថយន្តគ្រប់ធុន អាចធ្វើចរាចរណ៍លើផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពាន​សំរោង ​ស្រុកកំពង់សីលា ដូចធម្មតាឡើងវិញ ក្រោយទឹកស្រកអស់ (ចុចអាន)

១៧៖ ក្រសួងទេសចរណ៍ កំណត់គោលដៅយកឆ្នាំ២០១៩ ជាឆ្នាំរមណីយដ្ឋានស្អាត (ចុចអាន)

១៨៖ ក្រសួងបរិស្ថាន ព្រមានបន្តចាត់វិធានការទប់ស្កាត់សកម្មភាពកាប់ទន្ទ្រាន រុក រានយកដីក្នុងតំបន់ការពារធម្មជាតិ ក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងបរិស្ថាន (ចុចអាន)

* ព័ត៌មានអន្តរជាតិ (World News)

១៖ កិច្ចជំនួបកំពូល ម៉ូន-គីម លើកទីបីចាប់ផ្តើមជាផ្លូវការហើយ (ចុចអាន)

២៖ សហរដ្ឋអាមេរិក ត្រៀមដំឡើងពន្ធមានតម្លៃជាង២០០ពាន់លានដុល្លារ ខណៈលោកត្រាំ គំរាមបន្ថែមឱ្យដល់២៦៧ពាន់លានដុល្លារ លើផលិតផលនាំចូលពីចិន (ចុចអាន)

៣៖ គ្រាន់តែឃើញប្រធានាធិបតី​វេណេស៊ុយអេឡា​ទទួលទានសាច់​គោថ្លៃ ប្រជាជនក្នុងប្រទេស​​​នាំគ្នារិះគន់យ៉ាង​ព្រោងព្រៀត! (ចុចអាន)

៤៖ ទីបំផុតរុស្ស៉ី​ប្រកាសក្តែងៗ​តែម្តងថា ស៊ីរីជា​អ្នកច្រឡំបាញ់ទម្លាក់​ យន្តហោះយោធា​ផ្ទុកមនុស្ស១៥នាក់! (ចុចអាន)

៥៖ សេវារក្សាទិន្នន័យក្នុងអ៊ីនធើណេត កំពុងផ្លាស់ប្តូរមុខមាត់ទីក្រុងជាច្រើន នៅតាមទីជនបទ ក្នុងប្រទេសចិន (ចុចអាន)

៦៖ រដ្ឋបាលលោក ដូណាល់ ត្រាំ ត្រៀមកាត់​បន្ថយចំនួនជន​ភៀសខ្លួន​មកកាន់​អាមេរិក ឲ្យនៅត្រឹម​០៣ម៉ឺននាក់​ប៉ុណ្ណោះនៅ​ឆ្នាំ២០១៩! (ចុចអាន)

៧៖ ចំនួនអ្នកស្លាប់កើនដល់៤នាក់ ក្រោយព្យុះទីហ្វុង Mangkhut វាយប្រហារភាគខាងត្បូងប្រទេសចិន (ចុចអាន)

៨៖ ករណីបាត់​យន្តហោះ​រុស្ស៊ីជាមួយយោធា១៤នាក់ មានការសង្ស័យទៅលើប្រទេស​ស៊ីរី, អ៊ីស្រាអែល, អាមេរិក និងបារាំង ថាជាអ្នក​ប្រព្រឹត្ត! (ចុចអាន)

៩៖ ​លោក គីម ជុងអ៊ុន ចេញ​មកទទួលស្វាគមន៍​លោក មូន ជែអ៊ីន នៅ​ព្រលានយន្តហោះ​ទីក្រុងព្យុងយ៉ាងដោយផ្ទាល់តែម្តង! (ចុចអាន)

១០៖ ប្រធានាធិបតីកូរ៉េខាងត្បូងធ្វើដំណើរទៅដល់ទីក្រុងព្យុងយ៉ាងហើយ ដើម្បីជួបលោក គីម ជុងអ៊ុន (ចុចអាន)