(ភ្នំពេញ)៖
សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។

* ព័ត៌មានជាតិ (Cambodia News)

១៖ ប្រធានសម្ព័ន្ធគ្រួសាររបស់ឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួន នៅអាស៊ីអាគ្នេយ៍ ផ្ញើលិខិតថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ដែលចាត់មន្ដ្រីជាន់ខ្ពស់ ដឹកនាំគណៈកម្មការរុករកអដិ្ឋធាតុទាហានអាមេរិក (ចុចអាន)

២៖ សម្តេចតេជោ ហ៊ុន សែន៖ ៥ខែដើមឆ្នាំ២០១៩ កម្ពុជានាំចេញទៅជប៉ុន ១.៧០០លានដុល្លារ, ជប៉ុននាំចូលមកកម្ពុជា ៤៤០លានដុល្លារ (ចុចអាន)

៣៖ ចាប់ និងឃុំខ្លួនលោក អះម៉ាត់ យ៉ះយ៉ា និងក្មួយប្រុស ពាក់ព័ន្ធការជួញដូរមនុស្សទៅប្រទេសអារ៉ាប់, តុលាការប្រកាសផ្តន្ទាទោសដាក់ពន្ធនាគារ ១៥ឆ្នាំ និងពិន័យទឹកប្រាក់២០០លានរៀល (ចុចអាន)

៤៖ មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណ និងអំពាវនាវដល់សាធារណជន សូមបន្តចូលរួមបរិច្ចាគ ដើម្បីនាំមកនូវភាពញញឹមដល់កុមារកម្ពុជា (ចុចអាន)

៥៖ បណ្តាញសហគមន៍ព្រៃឡង់ សាទរវិធានការរាជរដ្ឋាភិបាល ក្នុងការបង្ក្រាបបទល្មើសព្រៃឈើ ហើយជំរុញឱ្យបិទរោងម៉ាស៊ីនកែច្នៃឈើ១ទៀតនៅខេត្តក្រចេះ (ចុចអាន)

៦៖ ក្រសួងទេសចរណ៍ ណែនាំឱ្យម្ចាស់អាជីវកម្មត្រូវរក្សាតម្លៃ-គុណភាពសេវាកម្ម នាអំឡុងពេលប្រឡងបាក់ឌុប (ចុចអាន)

៧៖ សមត្ថកិច្ចបញ្ជូនខ្លួនបុរសម្នាក់ទៅតុលាការ ពាក់ពន្ធ័ករណីដើរបោកប្រាស់ប្រជាពលរដ្ឋឲ្យចូលក្របខ័ណ្ឌរដ្ឋ ដោយប្រមូលបានប្រាក់ជាង៤០ម៉ឺនដុល្លារ (ចុចអាន)

៨៖ មេសហជីពកម្ពុជាលោក សោម អូន គាំទ្រ និងស្វាគមន៍ការកាត់បន្ថយការឈប់សម្រាករបស់កម្មករ និងមន្ត្រីរាជការសម្រាប់ឆ្នាំ២០២០ (ចុចអាន)

* ព័ត៌មានអន្តរជាតិ (World News)

១៖ អភិបាលក្រុងហុងកុងព្រមាន៖ «បាតុកម្មដ៏ហិង្សាកំពុងបង្ខំឲ្យហុងកុង ដើរលើផ្លូវដែលមិនអាចបកត្រឡប់ក្រោយ» (ចុចអាន)

២៖ ជើងហោះហើរនៅទីក្រុងហុងកុងត្រូវលុបចោលទាំងអស់ ខណៈបាតុកម្មអូសបន្លាយមកដល់ថ្ងៃអង្គារនេះ (ចុចអាន)

៣៖ តើ «បដិវត្តន៍ពណ៌» កំពុងផ្ទុះឡើងនៅក្នុងទីក្រុងហុងកុង មែនដែរឬទេ? (ចុចអាន)

៤៖ ព័ត៌មានក្តៅ! ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបញ្ចេញរូបភាពរថពាសដែក និងរថក្រោះ នៅទីក្រុងជាប់ព្រំដែនហុងកុង (ចុចអាន)

៥៖ ព្យុះទីហ្វុងផ្តាច់ជីវិត ប្រជាជនចិនកើនដល់៤៩នាក់ និង២១នាក់បាត់ខ្លួន (ចុចអាន)

៦៖ ជំនន់ទឹកភ្លៀងនៅឥណ្ឌា សម្លាប់មនុស្សកើនឡើងដល់១៨៤នាក់ និង១លាននាក់ ផ្លាស់ទីទៅរស់នៅ (ចុចអាន)

៧៖ មនុស្សស្លាប់កើនដល់ ៥៩នាក់ នៅមីយ៉ាន់ម៉ា ដោយសារព្យុះភ្លៀង-បាក់ដី (ចុចអាន)

៨៖ ប្រជាជនវៀតណាម២៤នាក់ស្លាប់ និង៦នាក់បាត់ខ្លួនក្នុងគ្រោះទឹកជំនន់ (ចុចអាន)

៩៖ ជប៉ុនមានចម្ងល់ជាខ្លាំងក្រោយកូរ៉េខាងត្បូង «ប្រកាសដកទីក្រុងតូក្យូពីបញ្ជីស» ដែលអនុគ្រោះពិសេសលើពាណិជ្ជកម្មនោះ (ចុចអាន)

១០៖ លោក ត្រាំ៖ «អាមេរិករៀនសូត្របានច្រើនពីការផ្ទុះមីស៊ីលស្លាប់៥នាក់នៅរុស្ស៊ី ទោះបីជាយើងមានបច្ចេកវិទ្យាជឿនលឿនជាងរុស្ស៊ីក៏ដោយ» (ចុចអាន)

១១៖ ទីបំផុតបំរាមត្រូវអនុវត្តជាផ្លូវការ! ស្ថាប័នរដ្ឋអាមេរិកទាំងអស់មិនអាចទិញផលិតផល Huawei ឬ ZTE យកទៅប្រើឡើយ តែអាចសុំការអនុញ្ញាតមុនទិញ...(ចុចអាន)

១២៖ ជនសង្ស័យ បម្រុងបាញ់រះលើហ្វូងមនុស្សក្នុងវិហារមួយ នៅប្រទេសន័រវែស បង្ហាញខ្លួនចំពោះមុខ តុលាការទាំងភ្នែកជំា (ចុចអាន)

១៣៖ របាយការណ៍៖ ប៉ាគីស្ថានចាប់ផ្ដើមចល័តបរិក្ខាយោធា ទៅក្បែរតំបន់ព្រំដែនឥណ្ឌា (ចុចអាន)

១៤៖ លោក ដូណាល់ ត្រាំ កំពុងពិចារណាតែងតាំងបេសកជនពិសេសទទួលបន្ទុកកិច្ចការកូរ៉េខាងជើង ជាអគ្គរដ្ឋទូតអាមេរិកថ្មី ប្រចាំរុស្ស៊ី (ចុចអាន)

១៥៖ រុស្ស៊ីចល័តយន្តហោះទម្លាក់គ្រាប់បែក ល្បាតដែនសមុទ្រចំនួន៣ នៅភាគពាយ័ព្យប្រទេស (ចុចអាន)