(ភ្នំពេញ)៖ មូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ក្រោយពីមានការអំពាវនាវជាបន្តបន្ទាប់ ជាពិសេសតាមរយៈឃ្លីបវីដេអូអំពាវនាវរបស់កញ្ញា មាន សូនីតា ឱ្យមានការចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ពីសំណាក់សាធារណជនទាំងអស់ ដើម្បីជួយរក្សានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង នៅកម្ពុជា ក្នុងស្មារតី «ខ្មែរជួយខ្មែរ» កាលពីពេលថ្មីៗនេះ មានសប្បុរសជនជាច្រើន បានចូលរួមបរិច្ចាគតាមលទ្ធភាពរៀងៗខ្លួន ដោយមានចាប់ពី១ដុល្លារឡើងទៅ។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌នេះ និងសូមលើកទឹកចិត្តដល់សាធារណជន ឱ្យបន្តចូលរួមបរិច្ចាគតទៅទៀត ដើម្បីនាំមកនូវភាពញញឹមដល់កុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

រាល់ការបរិរច្ចាគដែលគ្រប់លក្ខខណ្ឌសមាជិកភាព ពោលគឺចាប់ពី៦០,០០០រៀលក្នុងមួយឆ្នាំឡើងទៅ សប្បុរសជននឹងទទួលបាននូវបណ្ណថ្លែងអំណរគុណផ្លូវការ របស់មូលនិធិគុន្ធបុប្ផាកម្ពុជា និងកាតសមាជិកដើម្បីជាសក្ខីភាព និងជាអនុស្សាវរីយ៍។

សូមជម្រាបជូនថា មូលនិធិគន្ធបុប្ផាកម្ពុជា នៅទទួលសមាជិកពីរប្រភេទគឺ៖ សមាជិកកិត្តិយសដោយបរិច្ចាគចាប់ពី ២០,០០០,០០០ (ម្ភៃលាន)រៀល/៥០០០(ប្រាំពាន់)ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬសមាជិកគាំទ្រដោយបរិច្ចាគចាប់ពី៥០០០(ប្រាំពាន់)រៀល ក្នុងមួយខែ/៦០,០០០ (ហុកសិបពាន់ )រៀលក្នុងមួយឆ្នាំ។

សូមបរិច្ចាគចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយឥតបង់ថ្លៃសេវាតាមរយៈ
1៖ ធនាគារកាណាឌីយ៉ា
* គណនីប្រាក់រៀល៖ 001-0004517348
* គណនីប្រាក់ដុល្លារ៖ 001-0004517337
2៖ ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing៖
* គណនីប្រាក់រៀល៖ 5559
* គណនីប្រាក់ដុល្លារ៖5558
3៖ ធនាគារអេស៊ីលីដា
* គណនីប្រាក់រៀល៖ 00010341273813
* គណនីប្រាក់ដុល្លារ៖ 00010341273824
4៖ ធនាគារ ABA
* គណនីប្រាក់រៀល៖ 000791704
* គណនីប្រាក់ដុល្លារ៖ 000791702
5៖ លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា៖
* ច្រកចេញចូលតែមួយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
* លេខទូរស័ព្ទ 061 701 111 / 096 701 1111
* www.ckf.org.kh