(ភ្នំពេញ)៖ លោកបណ្ឌិត មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងភរិយា បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩។ ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីមានវ័យចំណាស់ជាងគេ នៅលើពិភពលោករូបនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

អំឡុងពេល នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មកកាន់ប្រទេសកម្ពុជា អង្គភាពព័ត៌មាន Fresh News បានផ្សព្វផ្សាយចំនួន ៣០អត្ថបទមានដូចខាងក្រោម៖

១៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀរ មហាម៉ាត់ នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ៣ថ្ងៃ ចាប់ពីថ្ងៃទី២ ខែកញ្ញា (Video inside)

២៖ ស្វែងយល់ជីវប្រវត្តិនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធា មហាម៉ាត់ មេដឹកនាំមានវ័យចំណាស់ជាងគេលើពិភពលោក ដែលនឹងបំពេញទស្សនកិច្ចនៅកម្ពុជាសប្តាហ៍ក្រោយ

៣៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀរ មហាម៉ាត់ នឹងមកដល់កម្ពុជាព្រឹកស្អែក ដើម្បីបំពេញទស្សនកិច្ចនៅកម្ពុជា ៣ថ្ងៃ

៤៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ

៥៖ សម្តេចតេជោ ហ៊ុន សែន ចេញសារស្វាគមន៍នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា

៦៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀរ មហាម៉ាត់ ចាប់ផ្តើមធ្វើបាឋកថាជូននិស្សិតកម្ពុជា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

៧៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី៖ លំហូរវិនិយោគបរទេស និងចិន បង្កើនសេដ្ឋកិច្ចជាតិ តែត្រូវចេះគ្រប់គ្រងឱ្យបានល្អ

៨៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី វ័យ៩៤ឆ្នាំ ប្រាប់និស្សិតកម្ពុជាកុំឱ្យបរិភោគច្រើន នាំឱ្យសារពាង្គកាយឆាប់ចាស់ និងឆាប់ស្លាប់ (Video inside)

៩៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ កម្ពុជាមានវប្បធម៌ចំណាស់ជាងអាមេរិក, រឿងប្រជាធិបតេយ្យមិនត្រូវដើរតាមការកំណត់របស់អាមេរិកទេ

១០៖ នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី កោតសរសើរការរីកចម្រើនរបស់កម្ពុជា ដែលផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស (Video inside)

១១៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អញ្ជើញសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំមូស្លីមកម្ពុជាទូទាំងប្រទេស

១២៖ ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន នឹងធ្វើជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅវិមានសន្តិភាព

១៣៖ សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ីចាប់ផ្តើមជំនួបពិភាក្សាទ្វេភាគី នៅវិមានសន្តិភាព (Video inside)

១៤៖ មេដឹកនាំកម្ពុជា-ម៉ាឡេស៊ី សម្តែងការពេញចិត្តចំពោះមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់ប្រទេសទាំងពីរ ដែលផ្តល់ផ្លែផ្កាគ្រប់វិស័យ (Video inside)

១៥៖ មេដឹកនាំកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាលើកកម្ពស់អាស៊ាន ឱ្យសម្រេចបានសមាហរណកម្ម ដែលមានសាមគី្គភាពនយោបាយស្អិតរមួត (Video inside)

១៦៖ រាជរដ្ឋាភិបាលកម្ពុជា អរគុណម៉ាឡេស៊ី ដែលផ្តល់ការងារដល់ពលករខ្មែរចំណាកស្រុក (Video inside)

១៧៖ នាយករដ្ឋមន្ដ្រីកម្ពុជា-ម៉ាឡេស៊ី ឯកភាពគ្នាបង្កើនការការពារសន្ដិសុខ ក្រោយការគំរាមកំហែងភេវរកម្ម នៅទូទាំងពិភពលោកកើនឡើង (Video inside)

១៨៖ លោក មហាធា អញ្ជើញសម្តេចតេជោ ហ៊ុន សែន ទៅទស្សនកិច្ចផ្លូវការនៅម៉ាឡេស៉ី (Video inside)

១៩៖ សម្ដេចតេជោ ហ៊ុន សែន អបអរសាទរ ការឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រម៉ាឡេស៊ី (Video inside)

២០៖ នាយករដ្ឋមន្ដ្រីកម្ពុជា-ម៉ាឡេស៊ី ចាត់ទុកការដាក់ទណ្ឌកម្មរបស់ប្រទេសមហាអំណាច លើប្រទេសតូចជាអំពើអយុត្តិធម៌បំផុត (Video inside)

២១៖ កម្ពុជា និងម៉ាឡេស៊ី ឯកភាពគ្នាថា ប្រទេសទីម័រ គួរត្រូវបានអនុញ្ញាតឱ្យក្លាយជាសមាជិកអាស៊ាន (Video inside)

២២៖ កម្ពុជា-ម៉ាឡេស៊ី ចុះកិច្ចព្រមព្រៀងចំនួន២ ក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ីមកកាន់កម្ពុជា

២៣៖ កម្ពុជា-ម៉ាឡេស៊ី ចេញសេចក្តីថ្លែងការណ៍រួម១៧ចំណុច សម្រាប់ដំណើរទស្សនកិច្ចផ្លូវការរបស់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មកកាន់កម្ពុជា រយៈពេល៣ថ្ងៃ

២៤៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលជួបភរិយានាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅកាកបាទក្រហមកម្ពុជា

២៥៖ ភរិយានាយករដ្ឋមន្រ្តីម៉ាឡេស៊ី កោតសរសើរ និងអបអរចំពោះសមិទ្ធផលសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា និងការអភិវឌ្ឍប្រទេសដ៏ឆាប់រហ័ស (Video Inside)

២៦៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ចូលជួបសម្តែងការគួរសមជាមួយ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី

២៧៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី៖ ទស្សនកិច្ចរបស់លោក ត្រួសត្រាយផ្លូវឱ្យកម្ពុជា-ម៉ាឡេស៉ី រួមគ្នាអភិវឌ្ឍលើគ្រប់វិស័យ (Video inside)

២៨៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងភរិយា អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការ ដែលរៀបចំដោយសម្តេចតេជោ ហ៊ុន សែន នាវិមានសន្តិភាព

២៩៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានអញ្ជើញចាកចេញពីកម្ពុជា បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការ៣ថ្ងៃ, លោក មហាធា បន្តបំពេញទស្សនកិច្ចនៅរុស្ស៉ី ( Video inside)

៣០៖ ព័ត៌មានលម្អិត ជុំវិញដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មកកាន់ប្រទេសកម្ពុជា រយៈពេល៣ថ្ងៃ