(ភ្នំពេញ)៖ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់ប្រទេសកម្ពុជា នៅរសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការទ្វេភាគី។

ទស្សនកិច្ចលើករបស់ នាយករដ្ឋមន្ត្រីគុយបាមកកាន់កម្ពុជា ធ្វើឡើងតបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយក៏ធ្វើឡើងប្រមាណ២សប្តាហ៍បន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ចផ្លូវការជាលើកទី២ នៅក្នុងប្រទេសគុយបាផងដែរ។

អំឡុងទស្សនកិច្ចនេះ Fresh News ក៏បានផ្សព្វផ្សាយព័ត៌មានសរុបចំនួន១៤ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីគុយបា មកកាន់ប្រទេសកម្ពុជា ក្នុងនោះរួមមានដូចតទៅ៖

១៖ នាយករដ្ឋមន្ត្រីគុយបា លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស បានអញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ

២៖ ប្រវត្តិទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងគុយបា២៖ ប្រវត្តិទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងគុយបា

៣៖ ប្រវត្តិរូបសង្ខេបរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា លោក Manuel Marrero Cruz ខណៈដែលលោកនឹងបំ​ពេញ​ទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃ

៤៖ នាយករដ្ឋមន្ត្រីគុយបា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌប ព្រះបរមរតនកោដ្ឋ៤៖ នាយករដ្ឋមន្ត្រីគុយបា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌប ព្រះបរមរតនកោដ្ឋ

៥៖ នាយករដ្ឋមន្ត្រីគុយបា បន្តជួបពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីទទួលបដិសណ្ឋារកិច្ចផ្លូវការ

៦៖ សម្តេចតេជោ ហ៊ុន សែន ស្នើគុយបាពិចារណាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យសុខាភិបាល ខណៈប្រទេសនេះផលិតវ៉ាក់សាំងកូវីដ១៩

៧៖ ឯកសារចំនួន២ ត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាព នាយករដ្ឋមន្ត្រីកម្ពុជា-គុយបា នៅវិមានសន្តិភាព បន្ទាប់ពីជំនួបទ្វេភាគីបានបញ្ចប់

៨៖ សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីជប់លៀងស្វាគម​ន៍ដំណើរទស្សនកិច្ច នាយករដ្ឋមន្ត្រីគុយបា៨៖ សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីជប់លៀងស្វាគម​ន៍ដំណើរទស្សនកិច្ច នាយករដ្ឋមន្ត្រីគុយបា

៩៖ នាយករដ្ឋមន្ត្រីគុយបា ជួបសម្ដែងការគួរសមជាមួយ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ

១០៖ នាយករដ្ឋមន្ត្រីគុយបា សន្យាខិតខំពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យរឹងមាំជាមួយកម្ពុជា

១១៖ នាយករដ្ឋមន្ត្រីគុយបា ជួបសម្ដែងការគួរសមជាមួយ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន១១៖ នាយករដ្ឋមន្ត្រីគុយបា ជួបសម្ដែងការគួរសមជាមួយ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន

១២៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ គុយបា ជាមិត្តដ៏ល្អរបស់កម្ពុជា !

១៣៖ នាយករដ្ឋមន្ត្រីគុយបា ធ្វើទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ របស់អ្នកឧកញ៉ា គិត ម៉េង ស្វែងយល់ពីកាលានុវត្តភាពធុរកិច្ច និងដៃគូសហការ

១៤៖ នាយករដ្ឋមន្ត្រីគុយបា បានចាកចេញពីកម្ពុជាហើយ ក្រោយបំពេញទស្សនកិច្ចផ្លូវការ៣ថ្ងៃ