(ភ្នំពេញ)៖ លោក យ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី និងភរិយា បានអញ្ជើញមកដល់កម្ពុជា នៅម៉ោង១០៖៣០នាទីយប់ថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ ៣០ ខែតុលា ឆ្នាំ២០១៩។ ការអញ្ជើញបំពេញទស្សនកិច្ចរបស់ លោកប្រធានាធិបតីហុងគ្រី បានធ្វើឡើងតបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

អំឡុងពេល ប្រធានាធិបតីហុងគ្រី មកកាន់ប្រទេសកម្ពុជាលើនេះ អង្គភាពព័ត៌មាន Fresh News បានផ្សព្វផ្សាយព័ត៌មានសរុបចំនួន១៥អត្ថបទ ដែលរួមមានដូចខាងលើ៖

១៖ ប្រធានាធិបតីហុងគ្រី បានអញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៤ថ្ងៃ (Video inside) (ចុចអាន)

២៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ដល់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីហុងគ្រី មកកាន់កម្ពុជា (ចុចអាន)

៣៖ ព្រឹកនេះ ប្រធានាធិបតីហុងគ្រី និងភរិយា ចូលគាល់ព្រះមហាក្សត្រ និងសម្តេចម៉ែ នៅព្រះបរមរាជវាំង (ចុចអាន)

៤៖ ប្រធានាធិបតីហុងគ្រី និងភរិយា ចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ និងបំពាក់កម្រងផ្កានៅវិមានឯករាជ្យ (ចុចអាន)

៥៖ ប្រធានាធិបតីហុងគ្រី សម្តែងការអបអរសាទរចំពោះការអភិវឌ្ឍ និងអរិយធម៌ដ៏រុងរឿងរបស់កម្ពុជា (ចុចអាន)

៦៖ ប្រធានាធិបតីហុងគ្រី មានបំណងចង់ឱ្យអ្នកជំនាញផ្នែកបុរាណវិទូ មកសិក្សាស្រាវជ្រាវអំពីអរិយធម៌ របស់កម្ពុជាតាំងពីមុនសម័យមុនអង្គរ (ចុចអាន)

៧៖ ប្រធានាធិបតីហុងគ្រី កោតសរសើរថា វឌ្ឍនភាពរបស់ប្រទេសកម្ពុជា មានការវិវត្តខ្លាំង (ចុចអាន)

៨៖ ជំនួបពិភាក្សារវាង សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីហុងគ្រី បានចាប់ផ្តើមហើយ (ចុចអាន)

៩៖ ប្រធានាធិបតីហុងគ្រី ប្រកាសជួយការពារមិនឱ្យដក EBA ពីកម្ពុជា (Video inside) (ចុចអាន)

១០៖ ប្រធានាធិបតីហុងគ្រី សន្យាបញ្ជូនអ្នកជំនាញមកជួយកម្ពុជា លើបញ្ហាទឹកស្អាត សំរាមសំណល់រឹង និងសំណល់រាវ (ចុចអាន)

១១៖ ទស្សនារូបភាព ប្រធានាធិបតីហុងគ្រី ចូលរួមពិធីលៀងសាយភោជន៍ ដែលរៀបចំដោយព្រះមហាក្សត្រ នៅព្រះបរមរាជវាំង (ចុចអាន)

១២៖ ព្រឹកថ្ងៃនេះប្រធានាធិបតីហុងគ្រី និងភរិយា អញ្ជើញទៅខេត្តសៀមរាបទស្សនាប្រាសាទនានា នៅក្នុងឧទ្យានអង្គរ និងកន្លែងសំខាន់ៗមួយចំនួន (ចុចអាន)

១៣៖ ទស្សនារូបភាព ប្រធានាធិបតីហុងគ្រី និងភរិយា ទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទនានានៅខេត្តសៀមរាប (ចុចអាន)

១៤៖ ប្រធានាធិបតីហុងគ្រី កោតសរសើរភាពដ៏អស្ចារ្យនៃតំបន់ទេសចរណ៍ខេត្តសៀមរាប-អង្គរ និងសន្យាផ្សព្វផ្សាយដល់ភ្ញៀវទេសចរហុងគ្រី ឲ្យមកទស្សនាកាន់តែច្រើន (ចុចអាន)

១៥៖ ប្រធានាធិបតីហុងគ្រី បានដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជាហើយ បន្ទាប់ពីបំពេញទស្សកិច្ចរយៈពេល៤ថ្ងៃ (ចុចអាន)