សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កុំមើលងាយ កុំប្រមាថកម្ពុជា កម្ពុជាមានលទ្ធភាពម្ចាស់ការ និងឯករាជ្យក្នុងការរស់នៅដោយមិនពឹងដង្ហើមប្រទេសជិតខាង។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាប្រកាន់ជំហរដោះស្រាយបញ្ហាជាមួយថៃ ប៉ុន្តែមិនឱន មិនទន់ជ្រាយ ឱ្យគេប្រមាថនោះទេ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងពាណិជ្ជកម្មគ្រប់គ្រងឱ្យបានតម្លៃទំនិញលើទីផ្សារ កុំឱ្យឆ្លៀតឱកាសដំឡើងថ្លៃ។ * យោងតាមការផ្សាយព័ត៌មានរបស់ថៃ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានពលរដ្ឋថៃ ធ្វើអត្តឃាត ព្រោះតែយោធាថៃបិទព្រំដែន ធ្វើឱ្យការលក់ដូរកសិផលជួបបញ្ហា * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទម្លាយថា ទាហានថៃភ្លេចកាំភ្លើងយន្តមួយដើម ត្រូវបានរើសបាន ហើយហៅទាហានថៃឱ្យមកយកវិញ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើឱ្យព្រំដែនត្រឡប់ទៅរកសភាពដើមវិញ គឺងាយស្រួលណាស់ ដំបូងគឺបើកច្រក បន្ទាប់មកនិយាយរឿងដកទ័ព។ សម្តេចបានថ្លែងថា ការដោះស្រាយព្រំដែន កូនសោដោះស្រាយបញ្ហា ស្ថិតនៅលើដៃរបស់ថៃ។ * សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មុននឹងមកចរចាជាមួយកម្ពុជា ថៃគួរតែឯកភាពផ្ទៃក្នុងជាមុនសិន, ភាគីណាក៏បានក្នុងការមកជជែករឿងបើកច្រកព្រំដែនជាមួយកម្ពុជា កម្ពុជា ចាប់តែអនុវត្តន៍នោះទេ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំកងកម្លាំង និងសព្វាវុធរបស់កម្ពុជា គឺមានលទ្ធភាពគ្រប់គ្រាន់ក្នុងកិច្ចការពារទឹកដី និងអធិបតេយ្យជាតិ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សព្វាវុធរបស់កម្ពុជារៀបចំរបៀបដាក់ទុនតិច តែចំណេញច្រើន។ មិនមានរថក្រោះ មិនមានយន្តហោះ តែមានកាំភ្លើងសម្រាប់បាញ់រថក្រោះ និងយន្តហោះ។ សព្វាវុធរបស់កម្ពុជា រៀបចំដើម្បីការពារបូរណភាពទឹកដី មិនមែនប្រើសម្រាប់ឈ្លានពានគេនោះទេ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រំដែនរបស់កម្ពុជា ដែលបិទ គឺបិទជាអចិន្ត្រៃយ៍តែម្តង បើចង់បើកវិញ គឺត្រូវតែបើកទាំងអស់ព្រមគ្នា។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមានភាពទន់ភ្លន់ តែក៏ត្រូវឆ្លើយតបដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កម្ពុជា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិធីឆ្លើយតបរបស់កម្ពុជា គឺប្រៀបដូចជាពស់ មិនមាត់ច្រើនទេ តែមកមិនស្រួលចឹកសម្លាប់តែម្តងទៅ។ * សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វាមិនដែលកើតរឿងនៅមុំ៣ បែរជាដើរបិទព្រំដែន ក្រោមហេតុផលការពារសន្តិសុខនោះទេ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចលនាជាតិនិយមរបស់ថៃ បានរាលដាលបង្កើតជាជម្លោះនាពេលនេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា ព្យាយាមអត់ធ្មត់ណាស់ជាមួយនឹងភាពគឃ្លើនរបស់ថៃ ព្រោះមិនចង់ឃើញបញ្ហារវាងប្រទេសទាំងពីរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចលនាជាតិនិយមរបស់កម្ពុជានាពេលនេះ កើតឡើងព្រោះតែទង្វើរបស់ថៃ ដែលព្យាយាមអុជអាលពីមួយរឿងទៅមួយរឿង។ * បណ្តាញទំនាក់ទំនងរបស់ខ្មែរ CoolApp កើនឡើងកើន៥០ម៉ឺននាក់ ក្រោយដាក់ដំណើរការរយៈពេល១ឆ្នាំ, ប្រើប្រាស់ CoolApp បង្ហាញពីជាតិនិយមរបស់ខ្មែរ * Fresh News English: PM Hun Manet Highlights Clear Command and Accountability in Cambodian Governance * Cambodian PM Calls for Price Control and Fair Trade Following Import Suspension from Thailand * PM: Cambodia’s Countermeasures Aim to Safeguard Territorial Integrity, Not Provoke Conflict * PM Hun Manet Says Key to Resolving Border Dispute Lies in Thailand’s Hand * PM Hun Manet Takes Full Responsibility for National Decisions amid Thai Tensions * Cambodia Urges Thailand to Speak with One Voice on Border Issues * PM Hun Manet Affirms Current Cambodia–Thailand Tensions Fuelled by Rising Thai Nationalism, * “Silent but Deadly”: PM Compares Cambodia’s Defence Stance to a Snake * Fresh News Plus: ចិនបញ្ចប់ការសាងសងផ្លូវប្រវែង ១៥៨គីឡូម៉ែត្រ ដោយប្រើតែ AI និងរ៉ូបូត * Apple កំពុងពិចារណាទិញក្រុមហ៊ុន Perplexity ដែលជាក្រុមហ៊ុន AI ផ្ដោតលើការស្វែងរក * លោក វ៉ាត់ ចំរើន៖ កម្ពុជាត្រៀមខ្លួនចូលរួមប្រកួតស៊ីហ្គេម លើកទី៣៣ ធម្មតា មិនមានអ្វីប្រែប្រួលនៅឡើយទេ * គ្រូបង្វឹក Real ថា FIFA កំពុងស៊ើបអង្កេត ករណីរើសអើងជាតិសាសន៍ Rudiger នៅ Club World Cup 2025 * យល់ដឹងផ្នែកច្បាប់៖ ការព្យួរ ឬការដកហូតសិទ្ធិអំណាចនៃការគ្រប់គ្រងទ្រព្យសម្បត្តិរបស់កូន ពីអ្នកមានអំណាចមេបា * លោកបណ្ឌិត ថោង ខុន ជំរុញមនុស្សគ្រប់វ័យលេងកីឡា ខណៈ WHO បង្ហាញក្ដីបារម្ភខ្លាំង អំពីបញ្ហាអសកម្មជាសកលនៃការធ្វើលំហាត់ប្រាណ