(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងលោកជំទាវ ស៊ាន សូរិយា ជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ ដោយពុំទទួលប្រាក់បំណាច់មុខងារ។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ។
ក្រៅពីលោកជំទាវ ស៊ាន សូរិយា ព្រះរាជក្រឹត្យដដែលនេះ មានឯកឧត្តម៤រូបផ្សេងទៀត ក៏ត្រូវបានតែងតាំងជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ ដោយពុំទទួលប្រាក់បំណាច់មុខងារផងដែរ៕