(ពិភពលោក)៖ នៅថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានបង្គាប់ឱ្យរដ្ឋមន្ត្រីការពារជាតិរបស់លោក ចាត់វិធានការឱ្យបានតឹងរឹង ជាទីបំផុត ដើម្បីការពារបូរណភាពទឹកដី ទប់ទល់នឹងការឈ្លានពាន ឬការលូកលាន់ពីសំណាក់កម្លាំងខាងក្រៅណាមួយ ខណៈរូបលោកផ្ទាល់កំពុងប្រឈមមុខនឹង បាតុកម្មតវ៉ាទាមទារឱ្យចុះចេញពីតំណែង ដែលមានសភាពកាន់តែពុះកញ្រ្ជោល។

http://www.freshnewsasia.com/index.php/en/internationalnews/168801-2020-08-23-03-47-18.html

២៖ ចិន បានអនុម័តហើយលើការធ្វើតេស្ដវ៉ាក់សាំង COVID-19 លើមនុស្ស ដោយប្រើប្រាស់បច្ចេកទេសបង្កើតប្រូតេអ៉ីននៃវ៉ាក់សាំងវីរុសកូរ៉ូណា នៅក្នុង កោសិកាសត្វល្អិត។ 

http://www.freshnewsasia.com/index.php/en/internationalnews/168795-2020-08-23-02-17-33.html

៣៖ កងកម្លាំងសន្តិសុខឥណ្ឌា បានបាញ់សម្លាប់បុរស ៥នាក់ ដែលព្យាយាមរត់ពន្ធគ្រឿងញៀនប្រភេទ «ហេរ៉ូអ៉ីន» ឆ្លងព្រំដែនពីប្រទេសប៉ាគីស្ថាន ចូល មកក្នុងទឹកដីឥណ្ឌា។

http://www.freshnewsasia.com/index.php/en/internationalnews/168796-2020-08-23-02-59-25.html

៤៖ អាជ្ញាធរសុខាភិបាលឥណ្ឌា នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថាចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេស បានកើនលើស ៣លាននាក់ហើយ បន្ទាប់ពី អ្នកឆ្លងថ្មី ៦៩,២៣៩នាក់ ត្រូវបានគេរាយការណ៍ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ 

http://www.freshnewsasia.com/index.php/en/internationalnews/168810-2020-08-23-06-24-46.html

៥៖ បងស្រីបង្កើតរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺលោកស្រី Maryanne Trump Barry បានហៅប្អូនប្រុសខ្លួនឯងរូបនេះថាជាមនុស្ស ឃោរឃៅ និងពូកែកុហក ព្រមទាំងគ្មានគោលការណ៍ ដែលមិនគួរឱ្យជឿទុកចិត្តទាល់តែសោះ។

http://www.freshnewsasia.com/index.php/en/internationalnews/168816-2020-08-23-07-29-10.html

៦៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បាននិយាយថាការទិញមីស៊ីលពីអ៉ីរ៉ង់ គឺជាគំនិតមួយដ៏ល្អ បើទោះជាបច្ចុប្បន្ន ប្រជាជន វេណេស៊ុយអេឡា រាប់លាននាក់កំពុងរស់នៅក្រោមភាពក្រីក្រ ដោយសារតែវិបត្តិសេដ្ឋកិច្ច និងនយោបាយដ៏រុំារ៉ៃក៏ដោយ។

http://www.freshnewsasia.com/index.php/en/internationalnews/168822-2020-08-23-08-54-09.html