(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជា នៅវេលាម៉ោង៨៖១០នាទីព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ដើម្បីទៅចូលរួមកិច្ចប្រជុំ «ត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩» នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទីក្រុងហ្សឺណែវ ប្រទេសស្វីស ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩។ ការអញ្ជើញចូលរួមកិច្ចប្រជុំនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក រ៉ូបឺតូ អាហ្សេវេដូ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក។

អំឡុងបេសកកម្មសម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសស្វីសលើកនេះ អង្គភាពព័ត៌មាន Fresh News បានចុះផ្សាយព័ត៌មានចំនួន២៨ផងដែរ ពាក់ព័ន្ធនឹងបេសកកម្មនេះ។ ខាងក្រោមនេះព័ត៌មានទាំង ២៨ប្រធានបទ ពាក់ព័ន្ធនឹងបេសកកម្មរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសស្វីស៖

១៖ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីឆ្ពោះទៅចូលរួមកិច្ចប្រជុំពាណិជ្ជកម្មពិភពលោក នៅប្រទេសស្វីស ( Video inside)​ 

២៖ សម្តេចតេជោ ហ៊ុន សែន ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅរស់ប្រទេសស្វីស និងមកពីប្រទេសមួយចំនួននៅអឺរ៉ុប ពេលសម្តេចអញ្ជើញដល់ទីក្រុងហ្សឺណែវ (Video inside)

៣៖ ស្វែងយល់ពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) ទីដែលសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំពាណិជ្ជកម្មពិភពលោក (Video inside) 

៤៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់អគ្គនាយក WTO ថា ដំណើរការដក EBA ពីកម្ពុជារបស់ EU ជាការអនុវត្តន៍ស្តង់ដារច្រើនយ៉ាង (Video inside)

៥៖ សុន្ទរកថាគន្លឹះរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំរបស់អង្គការ WTO នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ( Video inside)

៦៖ សម្តេចតេជោ ហ៊ុន សែន ស្នើសមាជិក និងដៃគូអភិវឌ្ឍន៍ WTO បន្តជួយកម្ពុជា ដើម្បីសម្រេចមហិច្ឆតាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ (Video inside)

៧៖ សម្តេចតេជោ ហ៊ុន សែន ស្នើរដ្ឋសមាជិក និងអង្គការដៃគូអភិវឌ្ឍន៍ WTO គិតឱ្យបានដិតដល់មុនព្យួរ ឬដកភាពអនុគ្រោះពន្ធ (Video inside)

៨៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងធ្វើការយ៉ាងជិតស្និតជាមួយប្រទេសអាស៊ី១៥ទៀត ដើម្បីបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំនៅឆ្នាំ២០១៩ (Video inside)

៩៖ សម្តេចតេជោ ហ៊ុន សែន ស្នើហ្វាំឡង់បង្កើនការវិនិយោគនៅកម្ពុជា និងជំរុញទំហំពាណិជ្ជកម្មទ្វេភាគី

១០៖ សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងបើកកម្មវិធីព្រឹត្តិការណ៍សង្គម-វប្បធម៌ នៅទីស្នាក់ការ WTO ទីក្រុងហ្សឺណែវ

១១៖ សម្តេចតេជោ ហ៊ុន សែន៖ ពាណិជ្ជកម្មពិភពលោក មិនគួររាំងស្ទះដោយសារការកំណត់ពន្ធជាឯកតោភាគីនោះទេ ប៉ុន្តែគប្បីលើកតម្កើងគាំទ្រ និងផ្តល់ការអនុគ្រោះពិសេសដល់ប្រទេសកំពុងអភិវឌ្ឍន៍ (Video inside)

១២៖ សូមអានសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិលើកទី៤១ (ចំនួន៧ទំព័រ)

១៣៖ សម្ដេចតេជោ ហ៊ុន សែន ថ្លែងប្រាប់ពិភពលោកថា ទោះជាតម្លៃណាក៏ដោយ កម្ពុជាត្រូវតែបន្ដរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម (Video inside)

១៤៖ សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាស្នើបែងចែកឲ្យដាច់រវាងសិទ្ធិបញ្ចេញមតិ និងការជេរប្រមាថបង្អួចកេរ្តិ៍ឈ្មោះ ដោយគ្មានមូលដ្ឋាន (Video inside)

១៥៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជានៅលើទំព័រសារព័ត៌មាន និងរបាយការណ៍នានាធៀបនឹងកម្ពុជាពិត មានភាពខុសគ្នាស្រឡះ (Video inside)

១៦៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាសោកស្តាយដែលបញ្ហាសិទ្ធិមនុស្សក្លាយជាឧបករណ៍នយោបាយ ខណៈប្រទេសមួយចំនួនយកបញ្ហាសិទ្ធិមនុស្សធ្វើជាចំណាប់ខ្មាំង គំរាមដល់ការផ្តល់ជំនួយ ឬការអនុគ្រោះពន្ធដល់កម្ពុជា (Video inside)

១៧៖ ក្រោយឃើញសន្ទុះអភិវឌ្ឍន៍របស់កម្ពុជា ក្រុមហ៊ុនធំៗរបស់ស្វីស កំពុងពិនិត្យ និងស្វែងរកឱកាសវិនិយោគ

១៨៖ ទស្សនារូបភាព៖ បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅប្រទេស្វីស និងមកពីប្រទេសមួយចំនួននៅអឺរ៉ុប ជាង៧០០នាក់ ជួបជុំគ្នាស្វាគមន៍វត្តមានសម្តេចតេជោ ហ៊ុន សែន

១៩៖ ប្រសាសន៍ដ៏មានខ្លឹមសាររបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុប

២០៖ សម្តេចតេជោ ហ៊ុន សែន បបួលទណ្ឌិត សម រង្ស៉ី ស្បថឱ្យស្លាប់ទាំងក្រុម រឿងចោទថា អ្នកទៅគាំទ្រសម្តេចនៅស្វីស ត្រូវបានជួល (Video inside)

២១៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យរដ្ឋមន្រ្តីរៀបចំដែនដី និងអភិបាលរាជធានី សិក្សារកកន្លែងធ្វើចំណតយានយន្តនៅភ្នំពេញ (Video inside)

២២៖ សម្តេចតេជោ ហ៊ុន សែន អះអាងជាថ្មីថា មិនថាទ័ពចិន ឬកងទ័ពប្រទេសណាទេ មិនត្រូវមានវត្តមានលើទឹកដីកម្ពុជាឡើយ (Video inside)

២៣៖ សម្តេចតេជោ ហ៊ុន សែន៖ បញ្ហាបាត់ EBA មិនបារម្ភទេ ប៉ុន្តែបារម្ភពីភាពស្ពឺកស្រពន់របស់មន្រ្តី (Video inside)

២៤៖ សម្តេចតេជោ ហ៊ុន សែន៖ ចិនជាអ្នកបំពេញចន្លោះប្រហោងក្នុងការអភិវឌ្ឍនៅកម្ពុជា (Video inside)

២៥៖ សម្តេចតេជោ ហ៊ុន សែន ព្រមានចាប់ខ្លួនទណ្ឌិត សម រង្ស៉ី បញ្ចូលគុកបើមកដល់កម្ពុជា ! ឯជនបរទេសអមដំណើរដែលគ្មានទិដ្ឋាការ មិនឱ្យចូលទេ (Video inside)

២៦៖ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីទីក្រុងហ្សឺណែវ ប្រទេសស្វីស ឆ្ពោះមកកាន់ប្រទេសកម្ពុជាវិញហើយ

២៧៖ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់ប្រទេសកម្ពុជាប្រកបដោយសុវត្ថិភាពវិញហើយ (Video inside)

២៨៖ ក្រសួងការបទេស ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំ WTO និងព្រឹត្តិការណ៍ផ្សេងៗ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស