(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។

* ព័ត៌មានជាតិ (Cambodia News)

១៖ មន្ត្រីកិច្ចសន្យា ACU ម្នាក់ ដាក់ពាក្យប្តឹងនគរបាលខណ្ឌដង្កោ៥នាក់ ករណីប្រើហិង្សាធ្ងន់ធ្ងរដោយសារច្រឡំជាជនបង្កគ្រោះថ្នាក់ចរាចរណ៍ (ចុចអាន)

២៖ ទីបំផុត! បុរសដែលបានប្រើហិង្សាទះកំផ្លៀងស្ត្រីម្នាក់នៅផ្សារកណ្តាល ត្រូវអាវុធហត្ថភ្នំពេញឃាត់ខ្លួនបានហើយ (ចុចអាន)

៣៖ ប្រតិបត្តិការចុះបង្ក្រាបនៅក្លឹបកម្សាន្ត «ម៉ៃអាមី» យុវជន៥០នាក់ សង្ស័យពាក់ព័ន្ធគ្រឿងញៀន បាននឹងកំពុងសួរនាំនៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ (ចុចអាន)

៤៖ អ្នកទោស១៣៤នាក់ ក្នុងនោះមានស្រ្តី២៨នាក់ ត្រូវបានស្នើថ្វាយព្រះមហាក្សត្រ ដើម្បីបន្ធូរបន្ថយនិងលើកលែងទោស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី (ចុចអាន)

៥៖ រដ្ឋមន្រ្តីព័ត៌មាន៖ វិទ្យុ និងទូរទស្សន៍ជាតិ នឹងផ្សាយបន្តផ្ទាល់ពីកម្មវិធីសង្រ្កាន្ត ដែលរៀបចំនៅខេត្តចំនួន៨ (ចុចអាន)

៦៖ រដ្ឋបាលរាជធានីភ្នំពេញ អំពាវានាវឲ្យពលរដ្ឋកុំដាក់សំរាមតាមផ្លូវសាធារណៈ និងទុកសំរាមរបស់ខ្លួនឲ្យបានត្រូវ ខណៈកម្មករក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រី ឈប់សម្រាក៤ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំ (ចុចអាន)

៧៖ អគ្គស្នងការនគរបាលជាតិ ដាក់វិធានការ៤ចំណុចសំខាន់ៗ សម្រាប់ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្នុង ឱកាសបុណ្យចូលឆ្នាំ (ចុចអាន)

៨៖ ប្រាក់ឧបត្ថម្ភ ៥ម៉ឺនរៀលរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឲ្យមន្ត្រីរាជការកាន់តែរីករាយក្នុងពេលចូលឆ្នាំថ្មី (ចុចអាន)

៩៖ កម្ពុជាគាំទ្រគំនិតផ្ដួចផ្ដើមរបស់អង្គការសហប្រជាជាតិ ដើម្បីត្រៀមដោះស្រាយបញ្ហាប្រឈម ដែលកើតមានពីការវិវត្តនៃបច្ចេកវិទ្យា (ចុចអាន)

* ព័ត៌មានអន្តរជាតិ (World News)

១៖ ប្រធានាធិបតីកូរ៉េខាងត្បូងអាចនាំលោក ត្រាំ និងលោក គីម ចូលអង្គុយតុចរចាជាលើកទី៣ដែរឬទេ? (ចុចអាន)

២៖ លោក ដូណាល់ ត្រាំ បង្គាប់ឲ្យស៊ើបអង្កេតបកលើរដ្ឋអាជ្ញាពិសេសអាមេរិកវិញ ដោយចោទថាបានប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតី (ចុចអាន)

៣៖ ករណីដាច់ភ្លើងដដែលៗនៅវេណេស៊ុយអេឡា គឺដោយសារការវាយប្រហារបួនដងក្នុងមួយថ្ងៃៗ, នេះបើតាមសម្តីលោក នីកូឡាស់ ម៉ាឌូរ៉ូ (ចុចអាន)

៤៖ ព្រឹទ្ធសមាជិកអាមេរិកបញ្ជាក់ថា សេតវិមានលោក ដូណាល់ ត្រាំ «គ្មានសិទ្ធិទៅប្រកាសសង្គ្រាមជាមួយប្រទេសណាឡើយ» បើគ្មានការអនុម័តពីសភា! (ចុចអាន)

៥៖ អង់គ្លេសយល់ព្រមពន្យារពេលលែងលះជាមួយសហភាពអឺរ៉ុប រហូតដល់ថ្ងៃទី៣១ ខែតុលា (ចុចអាន)

៦៖ ការបោះឆ្នោតសកលនៅប្រទេសឥណ្ឌា ចាប់ផ្តើមឡើងជាផ្លូវការហើយ ដោយត្រូវចំណាយពេល០៩ថ្ងៃ! (ចុចអាន)

៧៖ លោក ណឺតាន់យ៉ាហ៊ូ មានលទ្ធភាពខ្ពស់ក្នុងការបន្តកាន់តំណែងអាណត្តិទី៥ ជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល (ចុចអាន)

៨៖ ប្រធានសភាប៊ែលហ្ស៉ីក ប្រាប់ប្រមុខការទូតកម្ពុជាថា ប៊ែលហ្ស៉ីកនឹងខិតខំគ្រប់បែបយ៉ាង ដើម្បីជួយអភិវឌ្ឍន៍កម្ពុជាបន្តទៀត (ចុចអាន)

៩៖ តើសង្គ្រាមរវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់អាចផ្ទុះឡើងដែរឬទេ ក្នុងសម័យកាលលោក ត្រាំ កាន់អំណាច? (ចុចអាន)

១០៖ ទីបំផុតប្រធានាធិបតីស៊ូដង់ «ពិតជាត្រូវបានទម្លាក់ពីតំណែង» ក្រោយការកាន់អំណាចអស់៣០ឆ្នាំ (ចុចអាន)

១១៖ ទីបំផុតមេវែបសាយ WikiLeaks ត្រូវអាជ្ញាធរអង់គ្លេសចាប់ខ្លួនហើយ ក្រោយចាកចេញពីស្ថានទូតអេក្វាឌ័រ (ចុចអាន)