(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយក ព័ត៌មានសំខាន់ៗ ដែលកើតឡើង ក្នុង១សប្តាហ៍មកនេះ ចំនួន១០រឿង ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់។ ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក ស្វាគមន៍ និងកំពុងរៀបចំបន្តកិច្ចសហប្រតិបត្តិការរុករកអដ្ឋិធាតុជាមួយកម្ពុជាឡើងវិញ​ (ចុចអាន) 

២៖ អនុប្រធានសភាតំណាងប្រជាជនចិន បានអះអាងថា ទំនាក់ទំនងកម្ពុជា-ចិន គ្មាននរណាមកបំបែកបាននោះទេ (ចុចអាន)

៣៖ ប្រធានគណបក្សយុវជន ស្នើជួបអគ្គរដ្ឋទូតអឺរ៉ុប ដើម្បីសិក្សាអំពីការវិវត្តន៍ នៃគម្រោងដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា (ចុចអាន)

៤៖ ទូរទស្សន៍ Fresh News ចុះកិច្ចព្រមព្រៀងសហការជាមួយក្រុមហ៊ុន Super Canal លំដាប់អន្តរជាតិ ដើម្បីពង្រីកការផ្សព្វផ្សាយព័ត៌មានតាមទូរទស្សន៍ ទៅកាន់ទ្វីបអាមេរិក (ចុចអាន)

៥៖ គណបក្សកាន់អំណាច៖ IPU បម្រើនយោបាយបរទេស កម្ពុជាមិនធ្វើតាមការបង្គាប់បញ្ជាទេ​ (ចុចអាន)

៦៖ អ្នកវិភាគចៅចាក់ស្មុក៖ សម រង្ស៊ី ទម្លាក់ចលនាខុសច្បាប់ចោល ចាប់យកបក្សខ្មោច (ចុចអាន)

៧៖ សម្តេចតេជោ ហ៊ុន សែន ដាស់តឿនរដ្ឋមន្រ្តី និងអភិបាលខេត្ត កុំឱ្យត្អូញត្អែថា «ហត់ណាស់», គ្មាននរណាហត់ជាងនាយករដ្ឋមន្ត្រីទេ តែសម្តេចមិនដែលត្អូញត្អែរឡើយ ដើម្បីសេចក្តីសុខប្រជាជនខ្មែរ (ចុចអាន)

៨៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍ថា ដំណើរទស្សនកិច្ចរបស់លោកស្រី រ៉ូណា ស្មីត គឺជាការងារបច្ចេកទេសសុទ្ធសាធ ធ្វើឡើងជាដៃគូរដ្ឋាភិបាល (ចុចអាន)

៩៖ ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទែរតេ ផ្ញើសារអបអរសាទរសម្តេចតេជោ​ ហ៊ុន សែន ដែលបន្តជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិថ្មី​ (ចុចអាន)

១០៖ ធនាគារជាតិនៃកម្ពុជា​៖ ការប្រើប្រាស់ប្រាក់យ៉ន់ ក្នុងប្រព័ន្ធធនាគារ គឺសម្រាប់តែការទូទាត់ពាណិជ្ជកម្ម មិនមែនជាការប្រកាសដាក់ឲ្យចរាចរលុយយ៉ន់នៅកម្ពុជា ដូចលុយដុល្លារឡើយ៕(ចុចអាន)