សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យកត់ត្រាទុកថា ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ជាពេលវេលាដែលសម្តេចតេជោ ប្រកាសថា ព្រែកជីកហ្វូណនតេជោ ជាការពង្រឹងឯករាជ្យនយោបាយដឹកជញ្ជូនរបស់កម្ពុជា។ * នាយករដ្ឋមន្រ្តីកូរ៉េ៖ កម្ពុជា ជាទិសដៅវិនិយោគដ៏មានសក្តានុពល * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រែកជីកហ្វូណនតេជោ មានគម្រោងសាងសង់តាំងពីសម័យព្រះបាទអង្គឌួង តែកម្ពុជាអត់មានលទ្ធភាព។ ដោយឡែកម្ពុជាក្នុងពេលកន្លងទៅក្ររកតែអង្ករហូបមិនគ្រប់ ដូច្នេះមានលទ្ធភាពឯណាទៅសង់ព្រែកជីក។ * សម្តេចតេជោ ហ៊ុន សែន បន្តបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ នឹងជួយរំដោះទឹកពេលកម្ពុជាមានជំនន់ទឹកភ្លៀង។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រែកជីកហ្វូណនតេជោ នឹងជួយបង្កើនឧត្តមភាពនៃការប្រកួតប្រជែងទីផ្សារផលិតផលផលិតនៅកម្ពុជា។ កម្ពុជា មិនអាចប្រកួតប្រជែងឈ្នះគេនោះទេ បើតម្លៃដើមផលិតផលខ្ពស់។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រែកជីកហ្វូណនតេជោ ចំណេញផ្នែកសេដ្ឋកិច្ចជាតិធំណាស់។ ក្នុងនោះចម្ងាយផ្លូវចំណេញ១៦៩គីឡូម៉ែត្រ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា មានទំនាក់ទំនងល្អជាមួយវៀតណាម វៀតណាម មានទំនាក់ទំនងល្អជាមួយចិន ដូច្នេះគ្មានហេតុផលអី ដែលត្រូវធ្វើសង្គ្រាមប្រឆាំងគ្នានោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន បានពន្យល់ជាបច្ចេកទេស លើទន្លេមេគង្គមានទឹកជ្រៅ នៅគេបាញ់នាវាលិច ទម្រាំព្រែកជីកមានជម្រៅរាក់ ទំហំតូច គឺមិនមែនជាយុទ្ធសាស្ត្រទ័ពនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមើលស្រាលចំពោះជនដែលថាព្រែកជីកនេះបម្រើការចល័តនាវាចម្បាំងរបស់ចិន។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រែកជីកហ្វូណនតេជោ ជាផលប្រយោជន៍ខាងសេដ្ឋកិច្ច និងឯករាជ្យផ្នែកនយោបាយដឹកជញ្ជូនរបស់កម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ មិនស្ថិតក្នុងគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ចិននោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាព្រែកជីកផ្តួចផ្តើមគំនិតទាំងស្រុងដោយកម្ពុជា ហើយចិនមិនបានដឹងលើរឿងនេះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជារឿងឆោតល្ងង់ចំពោះការចោទថាគម្រោងនេះផ្តើមចេញពីប្រទេសចិន។ * * Fresh News English: Samdech Techo Says Funan Techo Canal Project Initiated Solely by the Royal Government * Samdech Techo Hun Sen Thanks Vietnamese Environmentalists for Highlighting Minimal Water Flow through Funan Techo Canal * Samdech Techo Urges to Strengthen Independence Both Economically and Politically * Samdech Techo Hun Sen Stresses Vietnamese Leaders' Constant Gratitude for Late King Father Norodom Sihanouk's Assistance * Samdech Techo Hun Sen Says No Grounds for Conflict between Cambodia, Viet Nam and China * Funan Techo Canal Serves Economic Interests and Independence of Cambodia’s Transportation Policy, Says Samdech Techo * Samdech Techo: Viet Nam’s Concerns about Funan Techo Canal Are Unnecessary, the Canal Has No Adverse Effects Neither on the Environment nor Other Countries * Fresh News Plus: ចំណេះដឹងទូទៅ៖ ទស្សនវិជ្ជាខ្មែរមានបង្កប់នៅក្នុងរូបភាពណាខ្លះ? * FIFA មានគម្រោងបង្តើតក្រុមការងារស្រាវជ្រាវ ដើម្បីឱ្យមានការប្រកួតគូធំៗ នៅបរទេស