(បាងកក)៖ យោងតាមព័ត៌មាន Sky News ចេញផ្សាយបន្តថា ករណីបំផ្ទុះគ្រាប់បែកនៅបាងកក៖ អ្នកស្លាប់កើន២៧នាក់ ក្នុងនោះជនបរទេស៤នាក់ និងរបួសជាង៨០នាក់ នេះបើគិតត្រឹមម៉ោង ៩៖១៥នាទីយប់ថ្ងៃទី១៧ ខែសីហានេះ។

នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូឆា បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ព្រមទាំងចេញបទបញ្ជាឲ្យបិទសាលារៀន និង​មណ្ឌលពាណិជ្ជកម្មមួយចំនួន នៅថ្ងៃអង្គារស្អែកនេះ។

ក្រោយពីកើតមានករណីផ្ទុះ​គ្រាប់មានសេចក្ដីរាយការណ៍ថា បាន​ប្រទះឃើញឧបករណ៍សង្ស័យចំនួន ២ផ្សេងទៀត នៅកន្លែងចំណងរថភ្លើងលើ អាកាស BTS Skytrain ដែលមានចម្ងាយប្រមាណ ៣០ម៉ែត្រ ពីកន្លែងកើតហេតុ។

​បន្ទាប់ពីកើតមានករណីបំផ្ទុះគ្រាប់នៅកណ្ដាលទីក្រុងបាងកក រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអ៊ែល បានថ្លែង​ឲ្យ​ដឹងថា ករណីនោះមិនមានជនជាតិខ្លួនស្លាប់ ឬរងរបួស​ដែរ។

(មើលរូបភាព និងវិដេអូ)-->

วงจรปิดจับภาพวินาทีแสงเพลิงจากเหตุระเบิด แยกราชประสงค์ ประชาชนแตกฮือวิ่งหนีอลม่าน

Posted by กลุ่มคนอาสา กู้ชีพ กู้ภัย Thailand on Monday, August 17, 2015