(ភ្នំពេញ)៖ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានបញ្ជាក់ថា នៅមុននេះបន្តិចថា ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ របស់លោក បានចុះទៅបង្ក្រាប ទីតាំងកត់កន្ទុយលេខមួយដ៏ធំ ស្ថិតនៅភូមិទួរការ១ សង្កាត់ចាក់អង្រែក្រោម ក្រោយពីលួចបើកលេង ជាយូរខែមកហើយនោះ ។

លោកបានបញ្ជាក់ថា ក្រោយការចុះឆែកឆេរ ដែលដឹកនាំ ដោយព្រះរាជអជ្ញារង លោក ខាំ សុផារី ជាលទ្ធផលម្ចាស់ទីតាំងចំនួន២នាក់ ត្រូវបានចាប់ខ្លួន បញ្ជូនទៅទីបញ្ជាការដ្ឋានអាវុធហត្ថខណ្ឌ និងសម្ភារជាច្រើន ត្រូវបានដកហូត រួមមានម៉ាស៊ីន fax ចំនួន៦គ្រឿង ម៉ាស៊ីនគិតលេខ២គ្រឿង ទូរសព្ទ័២គ្រឿង និងថវិកាមួយចំនួនទៀត៕