(ភ្នំពេញ)៖ ក្រុមហ៊ុនឆ្នោតមហាលាភឡូតូ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ បានដាក់ឲ្យដំណើរការកម្មវិធី «លេខលាភ» របស់ខ្លួន បន្ទាប់ពីទទួលបានការគាំទ្រ និងនិយមចូលចិត្តផ្សងសំណាង ចំពោះលេខធម្មតា ពីសំណាក់អតិថិជន នាពេលកន្លងមក។

លោក ផូង វ៉ាន់ហាច ប្រធាន​ផ្នែកប្រតិបត្តិ បាន​ថ្លែងនៅក្នុងពិធីនោះថា ឆ្នោតមហាលាភឡូតូ ដែល​ចាប់ផ្ដើមដំណើរការ​នៅកម្ពុជា ហើយឆ្នោតរបស់យើងទទួលបានការ​វិនិយោគ និងគ្រប់គ្រង​ដោយជនជាតិខ្មែរ។ យើងផ្ដោតលើតម្លាភាពទំនុកចិត្ត និងផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូប ឲ្យទទួលបានឱកាសស្មើ​គ្នា ក្នុងការឈ្នះ និងអាចផ្លាសប្ដូរកំរិតជីវភាពរបស់ពួកគាត់។

លោកបន្តថា «ដោយ​មានការគាំទ្រ និង​ជឿទុកចិត្តយ៉ាងខ្លាំងពីប្រជាជនកម្ពុជា បានធ្វើឲ្យក្រុមហ៊ុនមហាលាភឡូតូ យើងខ្ញុំបានវិវត្តខ្លួនយ៉ាងឆាប់រហ័ស​។ ជាមួយគ្នានេះផងដែរ ដើម្បីថ្លែងអំណរគុណ និងដើម្បីផ្ដល់នូវសំ​ណាងដល់ប្រជា​ជនកម្ពុជា ក្រុមហ៊ុមហាលាភឡូតូ បានបង្កើតកម្មវិធីពិសេស រយៈពេល៣ខែ ជូនដលអតិថិជនទាំអស់រួមមាន​ ជាវឆ្នោតចំនួន​ ៤០០០រៀល​ លេខលាភចំនួន​១លេខ, ជាវឆ្នោតចំនួន​ ៨០០០រៀល លេខលាភចំនួន​២លេខ, ជាវឆ្នោតចំនួន​ ១២០០០រៀល​ លេខលាភចំនួន​៣លេខ ក្នុងនោះរង្វាន់ រង្វាន់ Jackpot សរុបចំនួន ៦២៨ លានរៀល ស្មើនឹង​១៥៧​,០០០ ដុល្លារអាមេរិក។ ដោយឡែក អ្នកឈ្នះរង្វាន់លេខលាភរៀងរាល់ថ្ងៃ សរុបចំនួន ៤លានរៀល ស្មើរនឹង​ ១០០០ដុល្លារ»

ប្រធាន​ផ្នែកប្រតិបត្តិ ​បានសង្កត់ធ្ងន់ថា កាន់តែពិសេសនោះ គឺភ្នាក់ងារលក់ក៏នឹងទទួលបាន២០​ម៉ឺនរៀល ស្មើនឹង​៥០ដុល្លារ ​នៅពេល​អតិថិជនឈ្នះរង្វាន់។ មហាលាភនឹង​ចាប់ផ្ដើម ជាមូយរង្វង់ធំ jackpot ៦២៨ លានរៀល ​១៥៧ ​០០០ ដុល្លារ ជារៀងរាល់ថ្ងៃបើគ្នានអ្នកឈ្នះរង្វាន់ធំនេះ យើងនឹងបូកបញ្ចូលទៅថ្ងៃចាប់ឆ្នោតលាភ ដើម្បីស្វែងរកអ្នកមានសំណាង។

សូមបញ្ជាក់ថា លទ្ធផលនឹងត្រូវធ្វើការផ្សាយបន្តផ្ទាល់ លើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃ វេលាម៉ោង១៦៖៤៥នាទីល្ងាច។ ដូច្នេះទ​ស្សនិកជននៅទូទាំងប្រទេស អាចធ្វើជាសាក្សី និងគណៈកម្ម​ការ ដើម្បីជាសក្ខីភាពក្នុងការចាប់ឆ្នោតរបស់យើង។ នេះគឺជាឆ្នោតល្អជាងគេបំផុតនៅប្រទេសកម្ពុជា នឹងសប្បាយរីករាយជាមួយឆ្នោតមហាលាភនេះ ជាងឆ្នោតដទៃទៀត ដែលគ្មានគុណភាព គ្មានតម្លាភាព និងគ្មានជំនួយដល់សង្គមណាមួយនោះឡើយ៕