(ភ្នំពេញ)៖ នៅវេលាម៉ោង ២៖៣០នាទីរសៀល​ថ្ងៃនេះ ក្រសួងសុខាភិបាល នឹងធ្វើសន្និសិទកាសែត អំពីការ «ត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង»​ ដែលនឹងធ្វើឡើងនៅទីស្តីការក្រសួង ក្រោមអធិបតី​ភាព លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នេះបើយោតាមមន្រ្តីជាន់ខ្ពស់សុខាភិបាលថ្លែងប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃនេះ។

សូមជំរាបថា នៅពេលបច្ចុប្បន្ននេះ​បញ្ហាគ្រឿង​​ស្រវឹង បាននឹង​កំពុង​បង្កបញ្ហាយ៉ាងខ្លាំងដល់គ្រោះថ្នាក់ចរាចរណ៍ បង្កការរងរបួស និងបាត់បង់ជីវិតលើដងផ្លូវជារៀងរាល់ថ្ងៃនៅកម្ពុជា៕