(ភ្នំពេញ)៖ យោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិចបានឲ្យដឹងថា នាយឧត្តមសេនីយ៍ ទៀ បាញ់ ត្រូវបានព្រះករុណា ព្រះបាទ សម្តេ​ចព្រះបរមនាថ នរោត្តម សីហមុ​នី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានគោរមងារ «សម្តេចពិជ័យសេនា» ដល់​នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។

ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ បានត្រាស់បង្គាប់ថា «ប្រោសព្រះរាជទានគោរមងារ ឯកឧត្តម ទៀ បាញ់ ជាសម្តេចពិជ័យសេនា ទៀ បាញ់»