(ភ្នំពេញ)៖ ថ្ងៃនេះ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CCIED) សហការជាមួយដៃគូអភិវឌ្ឍន៍ សំខាន់ៗ បានប្រកាសដាក់ឱ្យប្រើប្រាស់នូវក្របខ័ណ្ឌពិនិត្យតាមដាន និងវាយតម្លៃ (M&E) សម្រាប់យុទ្ធសាស្ត្រ ជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ (NSIED) ឆ្នាំ២០២៣-២០២៨។

ក្របខ័ណ្ឌនេះត្រូវបានបង្កើតឡើងដោយមានការគាំទ្រពីប្រទេសអូស្ត្រាលី កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងអង្គការអន្តរជាតិខាងការងារ (ILO)។

ក្របខ័ណ្ឌនេះ បានជួយបង្កើតប្រព័ន្ធជាតិមួយដ៏រឹងមាំដើម្បីសម្របសម្រួល តាមដាន និងវាយតម្លៃការអនុវត្តយុទ្ធ សាស្ត្ររបស់កម្ពុជាសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ វាជួយពង្រឹងតម្លាភាព គណនេយ្យភាព និងការ សម្រេចចិត្តផ្នែកគោលនយោបាយដោយផ្អែកលើភស្តុតាង ដើម្បីគាំទ្រសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលចូលរួមពីកម្លាំង ពលកម្មរបស់កម្ពុជាប្រមាណ ៨៨ភាគរយ។

យុទ្ធសាស្ត្រនេះ មានគោលបំណងជំរុញនិរន្តរភាព និងភាពធន់នៃអាជីវកម្ម ក៏ដូចជាកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន ដោយអនុញ្ញាតឱ្យអ្នកធ្វើការងារក្រៅប្រព័ន្ធអាចទទួលបានការគាំពារសង្គម ការទទួល ស្គាល់ផ្លូវច្បាប់ ការបណ្តុះបណ្តាល ហិរញ្ញវត្ថុ និងការធ្វើសមាហរណកម្មទៅក្នុងទីផ្សារក្នុងប្រព័ន្ធ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធាន គណៈ កម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងថា៖ “ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្របខ័ណ្ឌ ពិនិត្យតាមដាន និងវាយតម្លៃនេះ ជាជំហានដ៏សំខាន់មួយ ក្នុងការពង្រឹង និងពន្លឿនការអនុវត្តយុទ្ធសា ស្ត្រជាតិដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្របខ័ណ្ឌនេះផ្តល់ជាប្រព័ន្ធមួយសម្រាប់រាជរដ្ឋាភិបាល ដើម្បីតាមដានវឌ្ឍនភាពជាក់ស្តែង ធ្វើសេចក្តីសម្រេចទាន់ពេលវេលា និងបង្កើនគណនេយ្យភាពដល់អ្នកគ្រប់គ្នាដែលអនុ វត្តយុទ្ធសាស្ត្រជាតិ”។

ក្របខ័ណ្ឌនេះ ជាលទ្ធផលនៃដំណើរការពិគ្រោះយោបល់ប្រកបដោយបរិយាបន្នអស់រយៈពេលមួយឆ្នាំ ដែលបាន ប្រមូលមតិយោបល់ពីអ្នកចូលរួមជាង ២៥០នាក់ នៅក្នុងសិក្ខាសាលាថ្នាក់ជាតិ ការពិគ្រោះយោបល់បច្ចេកទេស ជាមួយក្រសួងសំខាន់ៗចំនួន៩ និងការពិគ្រោះយោបល់ថ្នាក់តំបន់ចំនួន៥ ដែលក្នុងនោះមានការចូលរួមពីមន្ត្រី ពាក់ព័ន្ធមកពីទូទាំងប្រទេសផងដែរ។

ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖ “អូស្ត្រាលី មានសេចក្តីរីករាយក្នុងការគាំទ្រដល់ការអភិវឌ្ឍកម្មវិធី ពិនិត្យតាមដាន និងវាយតម្លៃដ៏រឹងមាំ ដែលអាចពង្រឹងតម្លា ភាព ការសម្របសម្រួល និងការអនុវត្តគោលនយោបាយដោយផ្អែកលើភស្តុតាង។ ការងាររបស់យើងជាមួយ CCIED ស្របតាមផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍរវាង អូស្ត្រាលី និងកម្ពុជា សម្រាប់ឆ្នាំ២០២៥-២០២៩ ដែលផែនការនេះ ផ្តល់អាទិភាពដល់ការទទួលបានសេវាសាធារណៈប្រកបដោយបរិយាបន្ន ព្រមទាំងស្ថាប័នសា ធារណៈដែលមានតម្លាភាព និងគណនេយ្យភាព។ នេះជាផ្នែកមួយនៃការប្តេជ្ញាចិត្តដ៏មុតមាំរបស់យើង ដើម្បី កំណើនសេដ្ឋកិច្ចប្រកបដោយភាពធន់ បរិយាបន្ន និងនិរន្តរភាពនៅកម្ពុជា”។

លោក Shakeel Ahmad អនុប្រធានតំណាង UNDP ប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ “ការងារក្រៅប្រព័ន្ធ ជា រឿយៗប្រឈមនឹងកង្វះខាតការគាំពារ និងអាចឱ្យអ្នកប្រកបរបរក្រៅប្រព័ន្ធទាំងនោះងាយប្រឈមនឹងភាពរង គ្រោះ វិស័យមួយនេះ ក៏មានសក្តានុពលក្នុងការក្លាយជាក្បាលម៉ាស៊ីនដ៏មានឥទ្ធិពលសម្រាប់កំណើន ប្រកបដោយបរិយាបន្នផងដែរ ប្រសិនបើវិស័យនេះ ត្រូវបានគាំទ្រដោយគោលនយោបាយ និងវិធីសាស្ត្រត្រឹមត្រូ វ។ NSIED ដែលត្រូវបានដាក់ឱ្យដំណើរការ កាលពីខែតុលា ឆ្នាំ២០២៣ ជាជំហានដ៏មានសារៈសំខាន់មួយក្នុង ទិសដៅនេះ។ ផ្នែកមួយ នៃកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស ឆ្នាំ២០២៤-២០២៨ របស់យើង UNDP នៅតែបន្តប្តេជ្ញា ចិត្តគាំទ្រផែនការសកម្មភាព NSIED តាមរយៈប្រព័ន្ធ ពិនិត្យតាមដានដ៏រឹងមាំ ការបង្កើតយុទ្ធសាស្ត្រលើកទឹកចិត្ត ការបណ្តុះបណ្តាលដល់អ្នកអនុវត្តការងារ និងការពង្រឹងស្ថាប័ន”។

កម្មវិធីសម្ពោធដាក់ឱ្យដំណើរការក្របខ័ណ្ឌថ្ងៃនេះ មានអ្នកចូលរួមជាង ៣៥០នាក់ ដែលមកពីក្រសួងពាក់ព័ន្ធ ចំនួន២៨ រដ្ឋបាលថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់ស្រុក វិស័យឯកជន សមាគមអាជីវកម្ម និងសង្គមស៊ីវិល។ ក្នុង នោះ ក៏មានការធ្វើបទបង្ហាញបច្ចេកទេសលម្អិត រួមទាំងការធ្វើបទបង្ហាញផ្ទាល់អំពីកម្មវិធីគ្រប់គ្រងទិន្នន័យ ដែលបង្ហាញពីសមត្ថភាពរបស់វាក្នុងការតាមដានទិន្នន័យស្របតាមពេលវាលាជាក់ស្តែង ការរាយការណ៍ និងការសម្របសម្រួល។

ការដាក់ឱ្យដំណើរការ នូវក្របខ័ណ្ឌពិនិត្យតាមដាន និងវាយតម្លៃនេះ ជាជំហានដ៏សំខាន់មួយ នៃដំណើររបស់កម្ពុ ជាឆ្ពោះទៅដល់ការសម្រេចបាននូវភាពធន់នៃសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ដើម្បីធានាថា សេដ្ឋកិច្ចក្រៅ ប្រព័ន្ធមិនត្រឹមតែត្រូវបានទទួលស្គាល់ប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានគាំទ្រយ៉ាងសកម្មតាមរយៈគោលនយោបាយ ផ្អែកលើទិន្នន័យ និងកិច្ចសហការផងដែរ៕

https://image.freshnewsasia.com/2021//fn-2025-07-16-23-34-20-2.JPG