(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានចេញសេចក្ដីជូនដំណឹងមួយដល់អតិថិជន និងដេប៉ូចែកចាយទាំងអស់ក្នុងប្រទេសកម្ពុជា ដោយសារតែមួយរយៈនេះមានបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ធ្វើឲ្យការដឹកទំនិញខារ៉ាបាវ និងទំនិញផ្សេងៗទៀតមានការយឺតយ៉ាវ ដែលនាំឲ្យមានការដូរង្វាន់យឺតយ៉ាវផងដែរ។

ក្រុមហ៊ុនខារ៉ាបាវខេមបូឌា សូមធានាចំពោះអតិថិជន និងដេប៉ូចែកចាយទាំងអស់ឲ្យបានជ្រាបថា ក្រុមហ៊ុននៅតែបន្តដូររង្វាន់ជូនរហូតដដែល មិនមានការប្រែប្រួលឡើយ។ សូមបងប្អូន កុំមានការព្រួយបារម្ភ ហើយត្រូវជឿជាក់លើក្រុមហ៊ុន ហើយសូមកុំជឿពាក្យឃោសនា របស់ក្រុមខិលខូចមួយចំនួនឲ្យសោះ។ ទំនិញខារ៉ាបាវមកដល់នឹងចែកចាយគ្រប់គ្រាន់ឡើងវិញនៅសប្តាហ៍ខាងមុខនេះ។

អាស្រ័យហេតុនេះ សូមបងប្អូនមេត្តាយោគយល់ និងអធ្យាស្រ័យដោយក្ដីអនុគ្រោះផងចុះ!៕