(ភ្នំពេញ)៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ អ.ដ.ក បានគូសបញ្ជាក់ថាកំណត់ហេតុដែលបានចេញ អ.ដ.ក គឺមានអំណាចដូចសាលក្រមស្ថាពររបស់តុលាការដែរ។

លោកអនុប្រធានប្រចាំការ បានបញ្ជាក់ថា យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការគឺមានច្រើនរួចមកហើយ ប៉ុន្តែមិនមានលក្ខណៈពិសេស ដូចយន្តការ អ.ដ.ក នោះទេ ត្រង់ថាយន្តការទាំងនោះមិនមានអំណាចចាប់បង្ខំឱ្យភាគីអនុវត្តបានឡើង ផ្ទុយពីយន្តការ អ.ដ.ក ដែលមានលក្ខណៈពិសេស អាចចាប់បង្ខំភាគីឱ្យអនុវត្តបាន៕