(ភ្នំពេញ)៖ ជុំវិញការផ្អាកមិនប្រគល់នូវវត្ថុបុរាណមកឱ្យកម្ពុជាវិញ ពីសំណាក់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ត្រូវបានលោកបណ្ឌិត ឈត ប៊ុនថង អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា គឺជានយយោបាយសងសឹករបស់ថៃ មកលើរដ្ឋាភិបាលកម្ពុជា និងជាទង្វើមិនគោលរពដល់គោលការណ៍អន្តរជាតិ។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
បើតាមលោកបណ្ឌិតមានពីរករណី ដែលថៃបដិសេធមិនបញ្ជូនវត្ថុបុរាណមកឱ្យកម្ពុជា ទី១ គឺជាកង្វះសុចរិតភាពនៅក្នុងនយោបាយការទូត ដែលនាំឱ្យថៃបាត់បង់ជំនឿទុក្ខចិត្តពីបរទេស ខណៈដែលថៃមិនឯកភាពរឿងដែរសម្រេច និងឯកភាពគ្នាជាលក្ខណៈទ្វេភាគីហើយបែជាថៃមិនគោរពតាម និងទី២ គឺថៃ ប្រកាន់ចិត្តប្រើប្រាស់នយោបាយសងសឹកជាមួយកម្ពុជា ជុំវិញភាពតានតឹងរវាងព្រំដែនកម្ពុជា-ថៃ។
លោកបណ្ឌិតមើលឃើញថា ទង្វើបែបនេះរបស់ថៃ គឺមិនមានផលចំណេញអ្វីដល់ប្រទេសថៃឡើយ ក្រៅតែធ្វើឱ្យអន្តរជាតិ មើលឃើញថៃ ជាប្រទេសក្រឡេកក្រឡុច និងជាប្រទេសដែលតែងតែចុះហត្ថលេខានៅដៃ និងលុបវិញដោយជើងប៉ុណ្ណោះ។
សូមជម្រាបថា កាលពីថ្ងៃទី៤ ខែកក្កដាកន្លងទៅ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានប្រកាសឱ្យបញ្ឈប់ការប្រគល់វត្ថុបុរាណខ្មែរចំនួន២០ មកសងប្រទេសកម្ពុជាវិញ ក្រោមហេតុផលមិនមានថវិកាគ្រប់គ្រាន់ក្នុងការបញ្ជូនមកកម្ពុជា ដែលជាម្ចាស់ដើម។ វត្ថុបុរាណទាំងនោះបាននាំចូលទៅប្រទេសថៃដោយខុសច្បាប់ កំឡុងពេលដែលកម្ពុជាមានសង្រ្គាមនាពេលកន្លងមក។
មិនត្រឹមតែវត្ថុបុរាណទាំង២០ដុំនេះទេ សូម្បីតែក្រុមប្រសាទតាមាន់ ក៏ត្រូវបាននាយករដ្ឋមន្រ្តីព្យួតំណែងរូបនេះ អះអាងថា ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃ ដោយបានប្រកាសចុះបញ្ជីជាវិមានបុរាណ នាពុទ្ធសករាជ២៥០៥ផងដែរ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនកិច្ចពិភាក្សាបន្តដូចតទៅ៖