(ភ្នំពេញ)៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) គឺជាស្ថាប័នដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួលផ្សះផ្សា ក្រៅប្រព័ន្ធតុលាការ ហើយមានបេសកកម្មជួយកាត់បន្ថយនូវវិវាទ, លើកម្ពស់វប្បធម៌សន្តិភាពនិយម និងការយោគយល់គ្នា ដើម្បីបង្កបរិយាកាសសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងនាំមកនូវភាពសុខដុមរមនានៅក្នុងសង្គមជាតិ។
អ.ដ.ក. បានចាប់ផ្ដើមទទួលរឿងក្ដីពីប្រជាពលរដ្ឋតាំងពីខែមីនា ឆ្នាំ២០២៤ និងបានដំណើរការដោះស្រាយចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ រហូតមកដល់បច្ចុប្បន្នគឺមានរយៈពេល១ឆ្នាំ។
បើតាម លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការ អ.ដ.ក បានបញ្ជាក់ថា រឿងក្ដីចំនួន ១,១១៣ករណី ដែលអ.ដ.ក. ទទួលបាន និងបានដោះស្រាយចប់សព្វគ្រប់ចំនួន ៤៧៤ករណី។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលបានមកទទួលសេវាដោះស្រាយវិវាទតាមរយៈការសម្រុះសម្រួលផ្សះផ្សាពី អ.ដ.ក. តែងបង្ហាញពីការសាទរ ពេញចិត្ត រីករាយចំពោះការសម្រេចរបស់អ.ដ.ក និងបានថ្លែងអំណរគុណចំពោះការផ្សះផ្សាយវិវាទរបស់ពួកគាត់ប្រកបដោយភាពវិជ្ជមានគួរជាទីមោទន។
តើ១ឆ្នាំដំបូង អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) ទទួលបានបទពិសោធន៍ និងជួបប្រទះបញ្ហាប្រឈមអ្វីខ្លះ?
សូមទស្សនាកិច្ចសម្ភាសរវាង កញ្ញា រួម ឆាដា និងលោក ជិន ម៉ាលីន ដូចតទៅ៖