(ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានរៀបចំការប្រឡងចម្រៀងណូដូជីម៉ាន់២០២៥ ដើម្បីពង្រឹងចំណងមិត្តភាព និងជម្រុញការ យល់ដឹងអំពីគ្នាទៅវិញទៅមករវាងប្រជាជនជប៉ុន និងកម្ពុជាតាមរយៈចម្រៀងភាសាជប៉ុន។ ពិធីនេះដែរ ដោយមានការអញ្ជើញចូលរួមពី លោក ណាហ្គាសិ កេនស៊ូកិ ឧបទូត និងជាអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងលោក លោកស្រី សិស្សនិស្សិត និងភ្ញៀវកិត្តិយសជាច្រើននាក់។

នាឱកាសនោះដែរ លោក ណាហ្គាសិ កេនស៊ូកិ បានលើកឡើងថា ការប្រឡងចម្រៀងណូដូជីម៉ាន់ ដែលសហការរៀបចំដោយ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា មជ្ឈមណ្ឌលសហប្រត្តិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងមូលនិធិជប៉ុនការិយាល័យទំនាក់ទំនងភ្នំពេញ លើកនេះជាលើកទី១៣ហើយ។ លោកបានសង្ឃឹមថា អ្នកទាំងអស់គ្នាទទួលបានភាពរីករាយនៃការសិក្សាភាសា ជប៉ុនតាមរយៈបទចម្រៀងជប៉ុន។

លោក ណាហ្គាសិ កេនស៊ូកិ បានបន្ដថា យើងទទួលបានការដាក់ពាក្យចូលរួមចំនួន៥១ក្រុម ហើយឆ្លងកាត់វគ្គជម្រុះ យើងជ្រើសរើសបាន១៥ក្រុម ស្មើនឹង ១៦នាក់ ដែលច្រៀងចម្រៀងជប៉ុនថ្ងៃនេះ។ តាមរយៈវគ្គជម្រុះ លោកបានបន្ដទៀតថា កម្រិតអ្នកចូលរួមប្រកួតលើកនេះ គឺខ្ពស់ ដូច្នេះ ទន្ទឹងរង់ចាំស្ដាប់បទចម្រៀងរបស់បេក្ខជនគ្រប់គ្នា។

បន្ថែមពីនេះ លោក ណាហ្គាសិ កេនស៊ូកិ បានបញ្ជាក់ថា ការប្រឡងចម្រៀងនេះ អាចប្រព្រឹត្តិទៅបានដោយមានការសហការពីអ្នកពាក់ព័ន្ធ ជាច្រើន ហើយក៏សូមយកឱកាស នេះថ្លែងអំណរគុណដោយស្មោះចំពោះអ្នករាល់គ្នា។

លើសពីនេះ លោក ណាហ្គាសិ កេនស៊ូកិ បានបញ្ជាក់ថា ម្យ៉ាងទៀត ការច្រៀងរបស់កញ្ញា ផន ស្រីខួច ពិតជាពិរោះ ហើយរំជួលចិត្តខ្លាំងណាស់។ លោកបានសង្ឃឹមថា បេក្ខជនទាំងអស់ក៏នឹងរីករាយ ក្នុងការច្រៀងដោយមិនមានការព្រួយបារម្ភនោះទេ។ កញ្ញាសូមជូនពរដល់បេក្ខជនប្រឡងទាំងអស់ជួបតែសំណាងល្អ ព្រមទាំងសូមអោយទស្សនិកជនទ អស់ដែលមានវត្តមាននៅទីនេះ ផ្តល់នូវភាពកក់ក្តៅ និងការគាំទ្រដល់បេក្ខជនប្រកួតគ្រប់គ្នា។

សូមជម្រាបដែរថា ការប្រឡងចម្រៀងណូដូជីម៉ាន់ (ចម្រៀងភាសាជប៉ុន) ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកទឹកចិត្តអ្នកសិក្សា ភាសាជប៉ុនបានអនុវត្តភាសាជប៉ុនតាមរយៈការបញ្ចេញសូរសំ នៀង។ លើសពីនេះទៀត ការប្រឡងនេះក៏មានគោលបំណង ពង្រឹងចំណងមិត្តភាព និងជម្រុញការ យល់ដឹងអំពីគ្នាទៅវិញទៅមករវាងប្រជាជនជប៉ុន និងកម្ពុជាតាមរយៈចម្រៀងភាសាជប៉ុន៕