(កំពង់ស្ពឺ)៖ បេក្ខជនភ្នាក់ងារ និងសកម្មជនគាំទ្រ គណបក្សភ្លើងទៀន ឆ្នាំ២០២២ ឃុំស្វាយរំពារនិងឃុំព្រះខែ ចំនួន៥១រូប នៃស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានប្រកាសលាឈប់ពីបក្សប្រឆាំង និងសូមគោរពស្នើ សម្ដេចតេជោ ហ៊ុន សែន សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយស្មគ្រ័ចិត្ត មិនមានការបង្ខិតបង្ខំ ឬទិញដូរឡើយ។

ការប្រកាសសុំចូលរួម ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះលោក លោកស្រី ឈប់ជឿលើនយោបាយភូតកុហក់ ពួកមេដឹកនាំបក្សប្រឆាំងទៀតហើយ លោក លោកស្រី គាំទ្ររាជរដ្ឋាភិបាលបង្កើតច្បាប់ដកសញ្ជាតិបុគ្គលណា ដែលឃុបឃិតជាមួយបរទេសបំផ្លាញជាតិខ្មែរ ជាពិសេសក្រុមប្រឆាំងក្រៅស្រុក៕