(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានចេញសារលិខិតអបអរសាទរ ប្រកបដោយមោទកភាពជាតិខ្ពស់បំផុតជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងឱកាស «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមក ជាមណ្ឌលផ្សះផ្សានិងសន្តិភាព» ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានសម្រេចជាឯកច្ឆន្ទចុះក្នុង បញ្ជីបេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង តាមរយៈសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។
នៅក្នុងសារលិខិតអបអរសាទររបស់រដ្ឋសភា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ បានឱ្យដឹងទៀតថា ការចុះ បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សានិងសន្តិភាព ដែលរួមមាន អតីតមន្ទីរឃុំឃាំង ម-១៣ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជ សាសន៍ជើងឯក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រកបដោយថាមពល គតិបណ្ឌិតភ្លឺថ្លា ប្រាជ្ញាឈ្លាសវៃ ស្មារតីមោះមុត និងស្វាហាប់ បានបន្តដឹកនាំ ផ្តល់យោបល់ និងណែនាំដល់ក្រសួងវប្បធម៌និងវិចិត្រ សិល្បៈ និងក្រសួងស្ថាប័នពាក់ព័ន្ធតាំងពីឆ្នាំ២០១៩ រហូតមក ដើម្បីសិក្សាលទ្ធភាពបញ្ចូលទីតាំងសារមន្ទីរ ទួលស្លែង ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ សម្រាប់ទុកជាកេរមត៌កប្រវត្តិសាស្ត្រនៃការ ចងចាំ សម្រាប់កូនចៅជំនាន់ក្រោយរាប់ពាន់ឆ្នាំតទៅមុខ៕
ខាងក្រោមនេះជាសារលិខិតអបអរសាទររបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី៖