(ភ្នំពេញ)៖ មានជនអនាមិកបានបន្តក្លែងបន្លំដោយប្រើឈ្មោះ និងរូបភាពរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទៅបង្កើតគណនីក្លែងក្លាយ (Fake Account) និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗក្នុងចេតនាទុច្ចរិត ដេីម្បីប្រព្រឹត្តសកម្មភាពផ្ទុយនឹងច្បាប់ ដែលទង្វើបែបនេះនាំឱ្យប៉ះពាល់ដល់ កិត្តិយស កិត្យានុភាពរបស់ក្រសួង ស្ថាប័នរដ្ឋ និងឯកជនភាពរបស់លោករដ្ឋមន្ត្រីផ្ទាល់។
ដើម្បីចៀសវាងការចាញ់បោកជនអនាមិកទាំងនោះ សូមបងប្អូនប្រុងប្រយ័ត្នខ្ពស់ ហើយជនដែលបានបង្កើតគណនី និងទំព័រក្លែងបន្លំជាថ្នាក់ដឹកនាំ ត្រូវផ្អាកសកម្មភាពជាបន្ទាន់។
ការផលិតព័ត៌មានក្លែងបន្លំក្នុងចេតនាទុច្ចរិត ដើម្បីផលប្រយោជន៍បុគ្គល ឬក្រុមណាមួយធ្វើឱ្យប៉ះពាល់ដល់កិត្តិយសបុគ្គលនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕