(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីចែកឡាប៊ែលពិធីចែកឡាប៊ែលជ័យលាភីស្តង់ដាសហគមន៍ទេសចរណ៍អាស៊ាន និងចែកវិញ្ញាបនបត្រជូនសហគមន៍ដែលត្រូវទទួលស្គាល់ជាសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ចំនួន១៨សហគមន៍ និងចែកលិខិតថ្លែងអំណរគុណជូនអង្គការដៃគូសហការរៀបចំវេទិកានេះ ចំនួន៩អង្គការ។

ពិធីបើក «វេទិកាបណ្តាញអេកូទេសចរណ៍បឹងទន្លេសាបលើកទី២ឆ្នាំ២០២៥» បានធ្វើឡើងក្រោមប្រធានបទ «ទេសចរណ៍ និងអេកូទេសចរណ៍ ជាប្រភពចំណូលដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប្រជាសហគមន៍ និងការគ្រប់គ្រងធនធានធម្មជាតិនៅបឹងទន្លេសាប» នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។

ជាមួយគ្នានេះ រដ្ឋមន្រ្តី ហួត ហាក់ បានបន្តចុះពិនិត្យស្តង់ពិព័រណ៍ និងសំណេះសំណាលជាមួយបងប្អូនប្រជាសហគមន៍ ដែលបានអញ្ជើញមកចូលរួមក្នុងវេទិកានេះផងដែរ៕