(បាត់ដំបង)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងប្រតិភូក្រសួង អមដំណើរលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងមន្រ្តីរាជការក្នុងខេត្តនាព្រឹកថ្ងៃសុក្រទី១១ ខែកក្កដា ឆ្នាំ២០២៥ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ១ខ្នង ២ជាន់ ១០បន្ទប់ ជាអំណោយដ៏ថ្លៃថ្លារបស់លោកគ្រូ អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស នៅសាលាបឋមសិក្សារំចេក៣ ស្ថិតក្នុងភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។