(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គិតគូរពីបញ្ហាសុខុមាលភាពសាធារណៈរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន បានណែនាំលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន ចាត់ឲ្យក្រុមការងាររដ្ឋបាលខណ្ឌចំការមន ចុះបាញ់ថ្នាំមូសក្នុងមូលដ្ឋាន។
ការបាញ់ថ្នាំមូសនេះ ធ្វើឡើងនៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ដោយបាញ់ថ្នាំបានចាប់ផ្តេីមបាញ់នៅសាលាសង្កាត់ ផ្លូវ១២៣ ៤៧២ ៤៦៤ ២៤៦ ៤៥០ មត្តេយ្យភូមិ៥ សាលាទួលទំពូង ក្នុងសង្កាត់ទួលទំពូង១ រួចបន្តមក ប៉ុស្តិ៍ទួលទំពូង២ ផ្លូវ២៥២ ៤២៦ ២១៨ ៤០៨ មត្តេយ្យភូមិ៦ សាលាហ៊ុននាងជើង សាលាបឋមទួលទំពូង២ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន។ ក្នុងការបាញ់ថ្នាំមូសនេះបានប្រេីប្រាស់ម៉ាសុីនបាញ់ថ្នាំ ចំនួន២គ្រឿង ប្រេងម៉ាស៊ូតចំនួន៥០លីត្រ សាំង១០លីត្រ ថ្នាំមូសចំនួន៥កំប៉ុង។
ក្រោយពីកម្លាំងបាញ់ថ្នាំរបស់រដ្ឋបាលខណ្ឌចំការមន ចុះទៅបាញ់ថ្នាំសម្លាប់មូសរួចរាល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌចំការមន បានសម្តែងនូវទឹកចិត្តរីករាយយ៉ាងក្រៃលែងជាខ្លាំង និងថ្លែងអំណរគុណដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និងក្រុមការងាររបស់រដ្ឋបាលខណ្ឌចំការមន ដែលតែងតែគិតគូរពីសុខុមាលភាពសាធារណៈរបស់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងមូលដ្ឋាន ខណ្ឌចំការមន៕