(កោះកុង)៖ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ និងមានចូលរួមដំណើរសប្បុរសជន ចុះសួរសុខទុក្ខ សំណេះសំណាល និងបានពាំនាំនៅគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ជាអំណោយសប្បុរសជន ជូនដល់នាយទាហាន នាយទាហានរង ពោលទាហាន នៅទីបញ្ជាការវរៈសេនាតូចលេខ៣៣៧ ចំណុចតេជោ ភ្នំតាមីន ស្ថិតក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។

នាយឧត្តមសេនីយ៍ យន្ត មីន បានថ្លែងថា កងទ័ពទាំងអស់ត្រូវមានស្មារតីចាំបាច់ ក្នុងការការពារទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ក្នុងនាមកងទ័ព ត្រូវចេះសាមគ្គីគ្នាក្នុងគ្រាជួបបញ្ហា រក្សាភាពផ្ទៃក្នុងឲ្យបានល្អ ថែរក្សាសុខភាពឲ្យបានមាំមួន ពិសេសត្រូវត្រៀមលក្ខណៈសម្បត្តិជាប់ជានិច្ច រងចាំបទបញ្ជាពីរាជរដ្ឋាបាល អនុវត្តតួនាទីជាកងទ័ពជានិច្ច។

នាយឧត្តមសេនីយ៍ បានបន្តថា កងទ័ព គឺជាប្រតិបត្ដិករ ដើម្បីការពារជាតិ ការពារទឹកដី ដើម្បីសន្តិភាពជូនប្រទេសជាតិ ហើយកងទ័ពមិនខ្លាចសត្រូវ ដែលចូលមករំលោភបំពាក់ទឹកដីយើងឡើយ យើងសប្បុរសជនជាសរភូមិ ជាអ្នកលើកទឹកចិត្តផងដែរ។

នាយឧត្តមសេនីយ៍ បានរំព្ញកប្រវត្តិភ្នំ តេជោ តាមីន ភ្នំនេះ ត្រូវប្រទេសថៃកាន់កាប់១៥ឆ្នាំមកហើយ តែត្រូវកងទ័ពកម្ពុជាទាមទារលះបង់អាយុជីវិត បានយកមកវិញពីប្រទេសជិតខាង (សៀម) បច្ចុប្បន្នភ្នំ តេជោ ភ្នំតាមីន កំលាំងកងទ័ពកម្ពុជា ឈរជើងយ៉ាងរឹងមាំ ហើយមានសក្តានុពលទៀតផង។ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ គឺថ្ងៃការវិលវិញភ្នំ តេជោ តាមីន។

ក្នុងនោះ នាយឧត្តមសេនីយ៍ ក៏បានផ្ដល់នូវសម្ភារៈសិក្សា ដល់សិក្សានុសិស្សលោកគ្រូ-អ្នកគ្រូផងដែរ៕