(ភ្នំពេញ)៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលវាយតម្លៃប្រចាំឆ្នាំ២០២៥ នៃចំណាត់ថ្នាក់សាកលវិទ្យាល័យកម្រិតពិភពលោក The World University Rankings for Innovation (WURI)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ គណៈកម្មាធិការសម្ព័ន្ធសាកលវិទ្យាល័យពិភពលោក ដែលជាអ្នករៀបចំការវាយតម្លៃប្រចាំឆ្នាំ នៃចំណាត់ថ្នាក់សាកលវិទ្យាល័យកម្រិតពិភពលោក The World University Rankings for Innovation (WURI) បានប្រកាសផ្តល់ចំណាត់ថា្នក់លេខ៦៩ ជូនសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងចំណោមសាកលវិទ្យាល័យនវានុវត្តន៍កម្រិតពិភពលោក ចំនួន៤០០ (WURI 2025: Global Top 400 Innovative Universities) និង ចំណាត់ថ្នាក់កម្មវិធីជំនាញ (Top 100) ដែលមាន នវានុវត្តន៍ឆ្នើមលើកម្មវិធីចំនួន ៣ ប្រភេទ រួមមាន៖

១៖ ចំណាត់ថ្នាក់លេខ ៧ សម្រាប់ Empowerment-Based Management
២៖ ចំណាត់ថ្នាក់លេខ ៣៤ សម្រាប់ Infrastructure/Technologies
៣៖ ចំណាត់ថ្នាក់លេខ ៣៤ សម្រាប់ University Brand and Reputation៕