(ភ្នំពេញ)៖ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន Guangdong Desun Enviromental Technology Co.,Ltd (DESUN) ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ ដោយមានការចូលរួមពី លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។

ជំនួបនេះ មានគោលបំណងពិភាក្សាការងារ និងស្វែងយល់ពីឱកាសលើកិច្ចសហប្រតិបត្តិការជាមួយក្រសួង លើការវិនិយោគក្នុងវិស័យប្រព័ន្ធទឹកកខ្វក់នៅកម្ពុជា៕