(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ លោក រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យស្ថានជាតិស្ថិតិ បានអនុញ្ញាតឱ្យលោកស្រី Benu Bidani នាយកប្រតិបត្តិសម្រាប់គម្រោងភាពក្រីក្រ និងសមធម៌ នៅអាស៊ីខាងកើត និងតំបន់ប៉ាស៊ីហ្វិកនៃធនាគារពិភពលោក ជួបសម្តែងការគួរសម និងពិភាក្សាការងារ។
កិច្ចពិភាក្សានេះផ្តោតលើវឌ្ឍនភាពការងារ នៃកិច្ចសហប្រតិបត្តិជាដៃគូយ៉ាងជិតស្និតរវាងធនាគារពិភពលោក និងវិទ្យាស្ថានជាតិស្ថិតិ ក្នុងការអនុវត្តគម្រោងអង្កេតថ្លៃនៅទីផ្សារតាមរាជធានី ខេត្ត អង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ២០២៥ និងអង្កេតកម្លាំងពលកម្មកម្ពុជា ឆ្នាំ២០២៥ ដែលជំនួបនេះប្រព្រឹត្តទៅនៅទីស្តីការក្រសួងផែនការ៕