(ភ្នំពេញ)៖ និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) នឹងរៀបចំវេទិកាជាតិគណនេយ្យ ២០២៥ ក្រោមប្រធានបទ «សុខដុមនីយកម្មបទប្បញ្ញត្តិ៖ ការរាយការណ៍ព័ត៌មានចីរភាព និងរបាយការណ៍ហិរញ្ញវត្ថុឌីជីថល» ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

វេទិកានេះនឹងរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អគ្គបណ្ឌិត សភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)។
សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ ចាប់ផ្តើមចុះឈ្មោះឥឡូវនេះតាមLink ខាងក្រោម៖
https://caf.acar.gov.kh/

ដើម្បីទទួលបានព័ត៌មានផ្លូវការពីនិយ័តករគណនេយ្យនិងសវនកម្ម សូមចុចទីនេះ៖

👉 Website (https://kutt.it/ScFRCs)
👉Telegram (https://kutt.it/a4NnBM)
👉Facebook (https://kutt.it/whyyg3)៕