(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ត្រៀមរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានថ្លែងអំណរគុណចំពោះឥស្សរជន និងសប្បុរសជនដែលបានចូលរួមឧបត្ថម្ភថវិកាទ្រទ្រង់ជាបន្ដបន្ទាប់ ដែលក្នុងនោះរួមមាន៖

* លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារ
* លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឧបត្ថម្ភថវិកាចំនួន២០លានរៀល
* លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ឧបត្ថម្ភថវិកាចំនួន៤០លានរៀល
* លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ឧបត្ថម្ភថវិកាចំនួន២០លានរៀល
* លោក ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម ឧបត្ថម្ភថវិកាចំនួន៤០លានរៀល
* លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារ
* លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឧបត្ថម្ភថវិកា១ម៉ឺនដុល្លារ
* លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឧបត្ថម្ភថវិកា៤០លានរៀល
* លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ៕