(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ វិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ ក្រោយបញ្ចប់ការបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ដែលបង្ហាញអំពីលទ្ធផលនៃដំណើរទស្សនកិច្ចនោះ បានឲ្យដឹងថា លោកអភិសន្ដិបណ្ឌិត ស សុខា បានជួបប្រជុំទ្វេភាគីរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃសិង្ហបុរី, ជួបសម្ដែងការគួរសមជាមួយនាយករដ្ឋមន្ដ្រីសិង្ហបុរី និងទស្សនកិច្ចនៅអង្គភាពផ្ដល់សេវាសាធារណៈ និងអង្គភាពអនុវត្តច្បាប់។
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ៖