(បន្ទាយមានជ័យ)៖ កំណាត់ចុងក្រោយ នៃគម្រោងសាងសង់ផ្លូវជាតិលេខ៥ ពី សិរីសោភ័ណ-ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានប្រវែង ៣៥,១៤ គីឡូម៉ែត្រ សម្រចបានលទ្ធផលជារួម ៣២% ហើយ គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៥នេះ។ បើគ្មានការប្រែប្រួលទេ កំណាត់ផ្លូវជាតិលេខ៥ នៃគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ កំណាត់ចុងក្រោយនេះ គ្រោងនឹងបញ្ចប់ក្នុងអំឡុងឆ្នាំ២០២៦ ខាងមុខ។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់អ្នកប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) បើកបរដោយប្រុងប្រយ័ត្នខ្ពស់ ពោលគឺត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ និងបើកបរក្នុងល្បឿនសមល្មមកាត់បន្ថយការហុយធូលីភក់លើបងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ។
ទន្ទឹមនឹងនោះ ក្រសួងក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវ និងប្រជាពលរដ្ឋធ្វើដំណើរ មានការយោគយល់ អធ្យាស្រ័យខ្ពស់ ក្នុងពេលដំណើរការការដ្ឋានពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៥ នេះផងដែរ៕