(ឧត្តរមានជ័យ)៖ ក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានចុះពិនិត្យ និងវាយតម្លៃលទ្ធផលការងារកែលម្អ និងថែទាំជាប្រចាំប្រពន្ធ័ធារាសាស្រ្ត ជំហាន១ ឆ្នាំ២០២៥ ចំនួន ៨កន្លែង នៅក្នុងខេត្តឧត្តរមានជ័យ។
បើតាមលោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ បានថ្លែងប្រាប់ឱ្យដឹងថា៖ប្រព័ន្ធធារាសាស្ត្រទាំង៨កន្លែងដែលក្រុមការងារចម្រុះចុះទៅពិនិត្យនាពេលនេះរួមមាន៖
១-ប្រព័ន្ធធារាសាស្រ្ត បេង ស្ថិតនៅឃុំបេង ស្រុកបន្ទាយអំពិល
២-ប្រព័ន្ធធារាសាស្រ្ត រហាលសឹង្ហ ស្ថិតនៅឃុំគោកមន ស្រុកបន្ទាយអំពិល
៣-ប្រព័ន្ធធារាសាស្រ្ត អូរអង្រ្គង ស្ថិតនៅឃុំគោកមន ស្រុកបន្ទាយអំពិល
៤-ប្រព័ន្ធធារាសាស្រ្ត ស្ទឹងស្រែង២ ស្ថិតនៅឃុំពង្រ ស្រុកចុងកាល់
៥-ប្រព័ន្ធធារាសាស្រ្ត តាអែន ស្ថិតនៅឃុំពង្រ ស្រុកចុងកាល់
៦-ប្រព័ន្ធធារាសាស្ត្រ ចុងកាល់ ស្ថិតនៅឃុំចុងកាល់ ស្រុកចុងកាល់
៧-ប្រព័ន្ធធារាសាស្រ្ត ០៥ ស្ថិតនៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ
៨-ប្រព័ន្ធធារាសាស្រ្ត ទំនប់ដាច់ ស្ថិតនៅឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ។
ក្រោយពីបានចុះពិនិត្យជាក់ស្តែងរួច ទាំងក្រុមការងារក្រសួងធនធានទឹក និងឧត្តុនិយម និងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ ដែលបានយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវលើការងារគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រឱ្យមានដំណើរការល្អ សម្រាប់ការផ្គត់ផ្គង់ទឹកស្រោចស្រពស្រែ និងដំណាំ របស់បងប្អូនប្រជាកសិករ ក៏ដូចជាជួយរំដោះទឹកពេលមានជំនន់កើតឡើងម្តងៗផងដែរ៕