(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ និងភរិយា​ បានចាត់ឱ្យលោកវរសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌព្រែកព្នៅ ជា តំណាង នាំយក​ថវិកា និងអំណោយមួយចំនួនដល់លោកយាយ ឈ្មោះ ប៊ូ កែវ អាយុ៩៣ឆ្នាំ​ ដែលពិការភាព​ និងមានជីវភាពលំបាករស់នៅភូមិវែង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ​។

ថវិកាចំនួន​ ២០ម៉ឺនរៀល និងសម្ភារមួយចំនួនដូចជា៖​ ផ្លែឈើ​ ០១កន្រ្កក, អង្ករ​ ៥០គីឡូ​, ត្រីងៀត​ ០៥គីឡូ,​​ សាច់ក្រក់​ ០៥គីឡូ​, ទឹកផ្លែឈើ​០២កេស​, ​ទឹកដោះគោ​ ០១ឡូ​, ទឹកសុទ្ធ​ ០១កេស, ទឹក​ត្រី​ ០១យួរ​ និងទឹកស៊ីវអ៊ីវ៕