(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានបង្ហាញបញ្ជីឈ្មោះក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន នៅក្នុងខេត្តកណ្ដាល ដែលកំពុងមានតម្រូវការកម្លាំងពលកម្មដើម្បីបំពេញការងារ។
តាមរយៈបណ្ដាញសង្គម Facebook លោក គួច ចំរើន បានអះអាងថា នេះជាឱកាសល្អសម្រាប់ប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសពលករខ្មែរដែលទើបមកពីប្រទេសថៃ។ លោកបញ្ជាក់ថា «ស្រុកយើងត្រូវការបងប្អូនមកបង្កើនកម្លាំងផលិត ពង្រីកសេដ្ឋកិច្ចជាតិ»។
សូមជម្រាបថា នេះគឺជាឱកាសមួយដ៏ល្អសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកណ្ដាល ដែលកំពុងស្វែងរកឱកាសការងារ ពិសេសពលករដែលទើបវិលត្រឡប់មកពីប្រទេសថៃ ព្រោះកន្លែងសម្រាប់បម្រើការងារនៅគៀកភូមិឋាន របស់ពួកគាត់តែម្ដង ដោយមិនចាំបាច់ចំណាកស្រុកឆ្ងាយប្រពន្ធ កូន បងប្អូន សាច់ញាតិទៀតនោះទេ។
ក្នុងលិខិតដែលបង្ហាញដោយលោកអភិបាលខេត្តកណ្ដាល គឺមានឈ្មោះរបស់ក្រុមហ៊ុន ទីតាំងអាសយដ្ឋាន និងលេខទូរស័ព្ទសម្រាប់ទំនាក់ទំនងផងដែរ៕